រដ្ឋាភិបាលនាំចេញកសិផលសរុបជាង៥,៦លានតោននៅក្នុងរយៈពេល៥ខែដើមឆ្នាំនេះ


ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលជិត៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញស្រូវ១.៦០លានតោន និងផលិតផលកសិកម្មជាច្រើនមុខទៀតជាង៤លានតោន។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុនបានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាព នៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ស្របពេលជាមួយនិងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈនាព្រឹកថ្ងៃទី២៥ ឧសភានេះ ដោយបានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត៥ខែដើមឆ្នាំ២០២១នេះ។

ផលិតផលកសិកម្ម ដែលបាននាំចេញទៅកាន់បណ្តាប្រទេសជិតខាង និងប្រទេសមួយចំនួនទៀតមានដូចជា ទី១ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រចបាន ១៤១.៤៥% នៃផែនការ ៤៥៩ ២០០ ហិកតា, ទទួលបានផលសរុប ២.៩៣លានតោន លើសឆ្នាំទៅចំនួន ៥៤ ០០០តោន ដោយទទួលបានទិន្នផលជាមធ្យមចំនួន ៤.៥៣តោនក្នុង១ហិកតា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២១ សម្រេចបានជាង២៧.​នៃផែនការ២.៦០លានហិកតា លឿនជាងឆ្នាំ២០២០ ចំនួន ២០៥ ៣៨២ហិកតា។

ទី៣ ការនាំចេញផលិតផលកសិកម្ម សម្រេចបាន ៤.១៣លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១.១១លានតោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួន រួមមានការនាំស្រូវចេញបានចំនួន ១.៦លានតោនច្រើនជាងឆ្នាំ២០២០ ចំនួន ៧៥១ ៤៩៦ តោន
* ចំណិតដំឡូងមី ១.២ លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២២៣ ៨១៣ តោន
* គ្រប់ស្វាយចន្ទី ០.៨លានតោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៦១០ ៥៥៩ តោន
* គ្រប់ពោត ១៣៤ ០៧៩ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៩៨ ៤៤២ តោន
* សណ្តែកបាយ ១១ ១០០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨ ៣៩០ តោន
* ចេកស្រស់ ១៩៧ ៥៨៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៨១ ០៧៣ តោន
* ផ្លែក្រូចថ្លុង ២១ ១១៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១១ ២១៨ តោន
* ផ្លែស្វាយស្រស់ ១៥២ ០៩០ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ១០៨ ០៤០ តោន
* ដំណាប់ស្វាយ ១០ ៥៥៣ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៧ ០០១ តោន
* ដូងប្រេង ១៩ ៩១៦ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៥ ២៤៦ តោន
* ម្រេច ៦ ៧៩៨ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ៤ ២៧៤ តោន
* ម្ទេសស្រស់ ៥៦ ៥០៧ តោន ច្រើនជាងឆ្នាំ២០២០ ចំនួន ២៧ ៥០៨ តោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here