ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-ជប៉ុនសម្រេចបានទំហំទឹកប្រាក់ជាង៦៣៣លានដុល្លារនៅត្រីមាសទី១

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ត្រីមាស ទី ១ឆ្នាំ  ២០២១ ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-ជប៉ុន  សម្រេចបាន ជាង ៦៣៣  លាន ដុល្លារ ដែលកើនឡើង ជិត ៨  ភាគរយ ធៀប នឹង រយៈពេល ដូចគ្នា ឆ្នាំ២០២០ ។នេះ បើ យោងតាម ទិន្នន័យ ពី អង្គការ ពាណិជ្ជកម្ម ក្រៅប្រទេស ជប៉ុន Jetro ។

របាយការណ៍ដដែលនេះបានឱ្យដឹងថាចាប់ពី ខែមករា ដល់ ខែមីនា ឆ្នាំ  ២០២១ ការផ្លាស់ប្តូរ ពាណិជ្ជកម្ម កម្ពុជា-ជប៉ុន មាន តម្លៃ សរុប ៦៣៣,១២  លាន ដុល្លារ កើន ៧,៨  ភាគរយ ធៀប រយៈពេល ដូចគ្នា ឆ្នាំ  ២០២០ ដែលមាន តម្លៃ ៥៨៧,៤៦ លាន ដុល្លារ ។ ក្នុងនោះ ការនាំ ចេញ ពី កម្ពុជា មាន តម្លៃ ៤៨៩,៦២  លានដុល្លារ កើន ២,៩  ភាគរយ ពី ៤៧៥,៧៦  លាន ដុល្លារ និង ការនាំ ចូល ពី ជប៉ុន មាន ១៤៣,៥  លាន ដុល្លារ កើនឡើង ២៨,៥  ភាគរយ ពី ចំនួន ១១១,៧១  លាន ដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការមិនធ្លាក់ចុះទំហំពាណិច្ជកម្ម របស់ប្រទេសទាំងពីរ ដោយសារភាពល្អប្រសើរនៃ ទំនាក់​ទំនង ការទូត ភាពសម្បូរ បែប នៃ កម្លាំង ពលកម្ម និង សមត្ថភាព ផលិត របស់ ប្រទេស ទាំង២ ។

ផលិតផល ដែល កម្ពុជា នាំទៅ ជប៉ុន មានដូចជា សម្លៀកបំពាក់ គ្រឿង ផ្គុំ អគ្គិសនី និង គ្រឿង ផ្គុំ អេឡិចត្រូនិក ខណៈ ការនាំ ចូល ពី ជប៉ុន មានដូចជា គ្រឿង ម៉ាស៊ីន និង ផលិតផល ប្រើប្រាស់ បច្ចេកវិទ្យា ទំនើបៗ ។

ពាណិជ្ជកម្ម ទ្វេភាគី កម្ពុជា-ជប៉ុន ក្នុង ឆ្នាំ  ២០២០ មានតម្លៃ ២ ១០១,៧៨  លាន ដុល្លារ ធ្លាក់ចុះ ៨,៣៥  ភាគរយ ធៀប ឆ្នាំ  ២០១៩ ក្នុងនោះ ការនាំចេញ មានតម្លៃ ១ ៦១៧,០៨  លាន ដុល្លារ ធ្លាក់ចុះ ៦,៦  ភាគរយ និង នាំចូល មាន ៤៨៤,៧០  លាន ដុល្លារ ធ្លាក់ចុះ ១៣,៨  ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here