NBCអះអាងថា ការទូទាត់តាមប្រព័ន្ឋអនឡាញកើនជិតដល់៦០ភាគរយ

ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានអះអាងក្នុងរបាយការណ៍៍របស់ខ្លួនថាបច្ចុប្បន្ន​មាន​ប្រជាជន​ខ្មែរ​ច្រើនជាង៥៩​ភាគរយ ​បានធ្វើ​ប្រតិបត្តិការ​ទូទាត់​របស់ខ្លួន​តាមរយៈ​ប្រព័ន្ធ​អនឡាញ ដែល​ឆ្លុះបញ្ចាំង​អំពី​ការលើកកម្ពស់​សេវា​ទូទាត់​ឌីជីថល​ស្រប​ទៅ​នឹង​កិច្ចការងារ​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យ​ដឹងថា ការប្រើប្រាស់​សេវា​ធនាគារ​ឌីជីថល​អាចជួយ​កាត់បន្ថយ​ការចម្លង​កូវីដ​១៩ តាមរយៈ​ការកាត់បន្ថយ​នូវ​តម្រូវការ ​នៃ​ការប្រើប្រាស់​ក្រដា​សប្រាក់​ដោយផ្ទាល់​រវាង​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ទៀត​។

ទន្ទឹមនឹងនេះ​ NBC ក៏បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​នានា​នៅក្នុង​ប្រទេស​កម្ពុជា ​ផ្តល់​ការលើកទឹកចិត្ត​ដល់​អតិថិជន និង​ក្រុមហ៊ុន​សហគ្រាស​ដែល​ជ្រើស​រើសយក​ប្រតិបត្តិការ​ទូទាត់​ជា​អេឡិចត្រូនិក ​ជំនួស​ឱ្យ​ប្រតិបត្តិ​ការទូទាត់​ដែល​ប្រើប្រាស់​ក្រដាសប្រាក់​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវជា សិរីអគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា ក្នុងនាម​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ គឺជា​ផ្នែក​មួយ​ដ៏មាន​សារៈសំខាន់​នៃ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​រោគ​​រាតត្បាត​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​ថ្លែងថា​“​ទាំងនេះ​ជា​មូលហេតុ​ ដែល​យើង​កំពុង​លើកទឹកចិត្ត​ប្រជាជន​ខ្មែរ​ទាំងអស់​ឱ្យប្រើ​កាបូប​អេឡិចត្រូនិក​ (E-Wallet) និង​កម្មវិធី​ទូទាត់​ដូចជា កម្មវិធី​បាគង​ជំនួស​ឱ្យ​ការទូទាត់​ជា​ក្រដាសប្រាក់​ ដើម្បី​ចូលរួម​កាត់បន្ថយ​ការប៉ះពាល់ និង​ហានិភ័យ​រាតត្បាត”។

អង្គការ​សុខភាព​ពិភពលោក​ ជំរុញ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​ នៅពេល​កាន់​ក្រដាសប្រាក់ និង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ​ត្រូវតែ​លាងដៃ​ឱ្យបាន​ស្អាត​ បន្ទាប់ពី​កាន់​ក្រដាសប្រាក់​ជាពិ

LEAVE A REPLY

Please enter your comment!
Please enter your name here