ក្រសួងសាធារណៈការៈការគ្រប់គ្រងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ជាការងារអាទិភាព

ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចាត់ទុកការគ្រប់គ្រងប្រព័ន្ឋចម្រោះទឹកកខ្វក់ជាការងារអាទិភាព ដែលត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និង រក្សាបាននូវសោភ័ណភាព។

ការចាប់បដិសន្ធិនៃរាជាណាចក្រកម្ពុជាលើកទី២ នាឆ្នាំ១៩៩៣ ជាបរិបទមួយដ៏សំខាន់ នៅក្នុងដំណើរការស្តារ និងកសាងប្រទេសជាតិឡើងវិញ ។

ដោយសារតែការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍទីក្រុង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អាគារលំនៅស្ថាន ព្រមទាំងកំណើនប្រជាជនដែលរស់នៅទីក្រុង និងទីប្រជុំជនធំៗមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យបញ្ហាចោទឡើង ពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់សំណល់ គឺជាកង្វល់ដ៏ធំមួយ ដែលទាមទារឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវយកចិត្តទុកដាក់ខ្ពស់ លើការដោះស្រាយឱ្យសមស្រប ទាន់ពេលវេលា និងចំគោលដៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ភាគីពាក់ព័ន្ធផ្សេងទៀត បានដាក់ចេញផែនការសកម្មភាពក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈ កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានានៅក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូល និងធ្វើប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ។

ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយដៃគូពាក់ព័ន្ធនានា បាននិងកំពុងតែខិតខំប្រឹងប្រែង រៀបចំសេចក្តីព្រាងច្បាប់គតិយុត្តិ បទដ្ឋានបច្ចេកទេសក្នុងការសាងសង់ ជួសជុល ថែរទាំ ប្រតិបត្តិការគោលនយោបាយ និងយុទ្ធសាស្រ្តនានាទាក់ទងនឹងការគ្រប់គ្រង អភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីសម្រេចឱ្យបាននូវសោភ័ណភាពទីក្រុង (ទីក្រុងបៃតង) និងភាពទាក់ទាញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here