ស្វាយកម្ពុជាចាប់ផ្ដើមចែកចាយលើទីផ្សារប្រទេសចិន ក្រោយចាកចេញជិត២សប្ដាហ៍

ដោយៈលក្ខិណា
ភ្នំពេញៈ បន្ទាប់ពីកម្ពុជាបានរៀបចំពិធីនាំចេញផ្លែស្វាយស្រស់ លើកដំបូងទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី២៥ ឧសភា២០២១នេះ ខាងភាគីចិនក៏នឹងរៀបចំពិធីទទួលផ្លែស្វាយដែលនាំចេញពីកម្ពុជា ក្រោយប្រើពេលដឹកជញ្ជូនអស់ជិត២សប្ដាហ៍។ នេះបើយោងតាមលោកវេង សាខុនមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា

លោកមានប្រសាសន៍បន្តថា ការនាំស្វាយស្រស់របស់កម្ពុជា ចេញទៅកាន់សាធា​រណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ ពីសំណាក់មន្រ្តីអគ្គរដ្ឋបាលគយ មន្រ្តីពាក់ព័ន្ធ និងពាណិជ្ជករចិនជាច្រើន នៅខេត្តហ្គ័ងស៊ី នៅ កំពុងផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។

ទន្ទឹមនឹងនេះក្រសួងក៏បានទទួលដំណឹងថា នឹងមានការសម្ពោធជាផ្លូវការទទួលផ្លែស្វាយស្រស់របស់កម្ពុជា នៅទីក្រុងប៉េកាំង នៅថ្ងៃទី២៥ ខែឧសភា ខាងមុននេះ ក្រោមអធិបតីភាព ពីមន្រ្តីតំណាងក្រសួង កសិកម្ម និងកិច្ចការជនបទ និងក្រសួងពាណិជ្ជកម្មចិន រួមនឹង អគ្គរដ្ឋបាលគយចិន ជាមួយនិងតំណាងស្ថានអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងប៉េកាំងផងដែរ។

ផ្លែស្វាយស្រស់ចំនួន២ទូកុងធែន័រ ដែលជារបស់ក្រុមហ៊ុនរីចហ្វាម អេស៊ា ឯ.ក និងក្រុមហ៊ុន Long Wo Agricalture (Cambodia) Co.,Ltd  ។

លោកងិន ឆាយអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានមានប្រសាសន៍ថា ការចរចាជាមួយភាគីចិន ដើម្បីនាំចេញស្វាយទៅកាន់ទីផ្សារប្រទេសចិន ត្រូវប្រើពេលជាច្រើ​នឆ្នាំទំរាំមានការទទួលស្គាល់ពីភាគីចិន។ អ្វីដែលកសិករ និងអ្នកពាក់ព័ន្ធក្នុងផលិតផលស្វាយត្រូវធ្វើនោះ គឺរក្សាទីផ្សារមួយនេះឱ្យបាន ត្រូវពង្រឹងគុណភាព ភូតគាមអនាម័យឱ្យបានខ្ជាប់ខ្ជួន ទាំងការដាំដុះថែទាំ និងវេចខ្ចប់ ។

លោកបន្តថា “បើសិនជាមានករណីណាមួយមិនច្បាស់ សូមទាក់ទងទៅអគ្គនាយ​កដ្ឋានដើម្បីរៀបក្រុមបច្ចេកទេសក្នុងជួយសម្រួល”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here