ផ្សាររដ្ឋនិងផ្សារមិនរៀបរយនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២១ខែឧសភា

ខាងមុខនេះ
ដោយៈ សាវុធ
ភ្នំពេញៈ ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងអាចបើដំណើរការឡើងវិញ សម្រាប់ទំនិ ញចាំបាច់ និងហូបចុករាល់ថ្ងៃ នៅថ្ងៃទី២១ ខែឧសភាខាងមុខនេះ។

លោកកើត ឆែអភិបាលរងរាជធានីភ្នំពេញបានឱ្យដឹងថា ភូមិសាស្ត្ររាជធានីភ្នំពេ ញ នឹងកំណត់ឱ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះទៅ បើមានក៏មានតួចតិចបំផុត ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ ។
លោកកើត ឆែបានឱ្យដឹងទៀតថា សម្រាប់ផ្សាររដ្ឋ និងផ្សារមិនរៀបរយ មួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ខាងមុខ ដើម្បីសម្រេចឱ្យបើកដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឱ្យមានការគោរព តាមវិធានសុខាភិបាល។

លោកបន្តថា កន្លងមកដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិកា រណ៍សហគមន៍២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន៖ តំបន់ក្រហម សម្រាប់ទីតាំងមានការឆ្លងខ្លាំង តំបន់លឿងទុំ សម្រាប់ទីតាំងមានការឆ្លងមធ្យម និងតំបន់លឿងសម្រាប់ទីតាំងមានការឆ្លងតិចតួច ។ វិធានការនេះបានជួយឱ្យការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩មានប្រសិទ្ធភាព ដែលធ្វើឱ្យអត្រាអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញបានថយចុះជាបន្តបន្ទាប់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here