រាជរដ្ឋាភិបាលពន្លឿនសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីដល

ដោយៈ លក្ខិណា
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងមហាផ្ទៃបានធ្វើការផ្លាស់ប្តូរយោបល់ ដើម្បីជាធាតុចូលក្នុងការបង្កើនល្បឿន លើសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២១-២០៣០ ធ្វើយ៉ាងណាឱ្យសម្រេចបានតាមគោលដៅរដ្ឋាភិបាល ក្នុងការប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថល នាពេលដ៏ខ្លីខាងមុខ។
កិច្ចប្រជុំពិភាក្សានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដើម្បីពិភាក្សានិងប្រមូលធាតុចូលលើសេចក្ដីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ដែលដឹកនាំ ដោយសហប្រធានពីររូបរួមមាន លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជុនវ៉ាត់ រដ្ឋលេខាធិក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
យោងតាមសេចក្តីប្រកាសព័ត៌មានសេចក្ដី ព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១- ២០៣០ ក្នុងគោលបំណង លើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈ ការបម្រើសេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការគោលនយោបាយអាទិភាព ក្រោមក្របខណ្ឌ យុទ្ធសាស្ដ្រចំនួន៥ រួមមាន ៖ ទី ១- បទដ្ឋានគតិយុត្តិរដ្ឋាភិបាលឌីជីថល ទី ២- ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទី ៣- សេវារដ្ឋាភិបាលឌីជីថល ទី ៤- ការកសាងសមត្ថភាព ការស្រាវជ្រាវ និង នវានុវត្តន៍ឌីជីថល និង ទី ៥- ភាពជាដៃគូររវាងរដ្ឋ និង ឯកជន។
នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩បច្ចេកវិទ្យាឌីជីថល បានដើរតួនាទីសំខាន់ក្នុងការដំនើរការការងាររបស់ស្ថាប័នរដ្ឋនិងឯកជន ដែលមនុស្សត្រូវធ្វើការពីផ្ទះ និងត្រូវប្រើប្រាស់ប ច្ចេកវិទ្យាសម្រាប់ទំនាក់ទំនង ។ ម្យ៉ាងទៀត នៅក្នុងវិស័យហិរញ្ញវត្ថុក៏ដូចគ្នាដែរ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងវិស័យនេះ គេសង្កេតឃើញថាមានកំណើនគួរកត់សម្គាល់ ដោយប្រជាជនកម្ពុជាកាន់តែច្រើន បានប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ទូទាត់និងចាយវាយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here