អ្វីទៅមូលដ្ឋាននៃវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងគ្របដណ្តប់លើទិដ្ឋភាពសេដ្ឋកិច្ចបែបណា?

          ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តលេខ ចូលចិត្តការវិភាគ ឬ ចូលចិត្តស្រាវជ្រាវ មុខជំនាញវិទ្យាសាស្ត្រ ប្រហែលជាស័ក្តិសមសម្រាប់អ្នក ប៉ុន្តែនៅពេលដែលលឺពាក្យថា ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច អ្នកប្រហែលជាគិតថាជំនាញនេះប្រហែលជា ស្រដៀងនឹងមុខជំនាញ គណនេយ្យ និងសិក្សាអំពីថវិការជាដើម។

ប៉ុន្តែការយល់ឃើញនោះ មិនបានត្រឹមត្រូវទំាង ស្រុងនោះទេ ។ ខាងក្រោមនេះ គឺជាព័ត៌មានមួយចំនួន ដែលទាក់ទងនឹងជំនាញ វិទ្យាសាស្ត្រសេដ្ឋកិច្ច ដើម្បីជាជំនួយក្នុងការស្វែងយល់ពីជំនាញនេះកាន់តែច្បាស់ បន្ថែមទៀត ។

១. អ្វីទៅជាជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច គឺជាជំនាញមួយដែលសិក្សាអំពី របៀបប្រើប្រាស់នូវធនធានដែល ខ្សត់កម្រតាមវិធីផេ្សងៗជាច្រើន បើលើកឧទាហរណ៍ឲ្យស្រួលយល់ទៅគឺថា នៅលើផែនដីមនុស្ស ត្រូវការធនធាន ប៉ុន្តែធនធាននោះសិ្ថត នៅក្នុងបរិមាណតិចតួច សម្រាប់តម្រូវការចំាបាច់ របស់មនុស្ស ហេតុនេះអ្នកវិទ្យាសាស្ត្រសេដ្ឋកិច្ចត្រូវស្វែងរក និងធ្វើការសម្រេចចិត្តពីរបៀប ប្រើប្រាស់ធនធានដ៏កម្សត់ទំាងនោះ ។

២. តើជំនាញនេះត្រូវសិក្សាពីអ្វីខ្លះ?

ជំនាញនេះគឺផ្តោតសំខាន់ ទៅលើការសិក្សាទាក់ទងនឹងសេដ្ឋកិច្ច បញ្ជូលគ្នាជាមួ​យការសិក្សាគណិតវិទ្យា។បើអ្នកជ្រើសរើសយកជំនាញនេះ អ្នកអាចនឹងជួបប្រទះនូវជំនា​​ញមួយចំនួន ដូចជា គណិតវិទ្យា ការសិក្សាពីធនធានមនុស្ស សេដ្ឋកិច្ចមីក្រូ និងម៉ាក្រូ រួមទាំង ហិរញ្ញវត្ថុសាធារណៈជាដើម។

លើសពីនេះទៅ អ្នកក៏អាចនឹងសិក្សាពី វិទ្យាសាស្ត្រកុំព្យូទ័រ ការអនុវត្តគណិតវិទ្យាក្នុងវិទ្យាសាស្ត្រកុំព្យូទ័រ ស្ថិតិ ឬ បច្ចេកទេសគណិតវិទ្យា (Mathematics Techniques) អាស្រ័យ ទៅតាមសាកលវិទ្យាល័យដែលអ្នកសិក្សា ។

ក្នុងការសិក្សាជំនាញនេះ អ្នកនឹងទទួលបាន ទី១ ចំណេះដឹងក្នុងការអង្កេតមើលលេខ៖ តាមរយៈការពិនិត្យមើលក្រាបគ្រប់ប្រភេទ  ទី២ ការស្រាវជ្រាវបង្កើតថ្មី ស្រាវ​ជ្រាវរកបញ្ហាថ្មី និងរកដំណោះស្រាយដើម្បីឆ្លើយតប ទៅនឹងបញ្ហាទំាងនោះ  និងទី៣ ការវិភាគនៅក្នុងសេដ្ឋកិច្ច សិស្សត្រូវដឹងថាអ្វីដែលគួរផ្ដោត និងសង្កេតលើរាល់ពេលធ្វើ ការសម្រេ​ចចិត្តម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here