ក្រុមហ៊ុន Visa​ ស្វែង​រក​កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ដោយៈ ម៉ាណា

   ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់ ក្រុមហ៊ុនប័ណ្ណទូទាត់អន្តរជាតិVisa ដឹកនាំដោយលោកស្រីAna Vasconcellos អនុប្រធានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភា​ក្សាការងារ។

កិច្ចពិភាក្សាបានផ្លាស់ប្តូរទស្សនាទាន អំពីវឌ្ឍនភាពនៃកិច្ចសហការកន្លងមក ការស្វែងរកឱកាសថ្មីៗ ក្នុងការពង្រីកកិច្ចសហការ ការពង្រឹងសុវត្ថិភាពនៃការទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូចនិងមធ្យម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពាក់ព័ន្ធនឹងសុវត្ថិភាពប្រតិបត្តិការ លោកស្រីAna បានលើកឡើងពីសមត្ថភាព និងដំណោះស្រាយបច្ចេកវិទ្យា ក្នុងការរកឃើញប្រតិបត្តិការសង្ស័យ និងហានិភ័យនៃការក្លែងបន្លំ ដែលអាចគាំទ្រដល់ការពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តលើការទូទាត់ឌីជីថល។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល ក៏បានលើកឡើងពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសការពង្រីកការតភ្ជាប់ឆ្លងដែន និងបានមានប្រសាសន៍ ពីគម្រោងរៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិ​ Black Swan Summit នៅខែវិច្ឆិកាខាងមុខ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូន។

លោកជំទាវបញ្ជាក់ថា “កិច្ចប្រជុំនេះ នឹងក្លាយជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្ហាញនវានុវត្តន៍ ក្នុងប្រព័ន្ធទូទាត់ឌីជីថលរបស់កម្ពុជា ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិ បានសាកល្បងប្រើប្រាស់សេវាទូទាត់ឌីជីថលរបស់កម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here