ដោយៈ ស៊ីវ ម៉េង
កណ្តាលៈ ក្រុងតាខ្មៅ ខេត្តកណ្តាល កំពុងមានទំនាក់ទំនងកាន់តែខ្លាំងឡើង ជាមួយតំបន់អភិវឌ្ឍន៍ នៅភាគខាងត្បូងរាជធានីភ្នំពេញ ដោយមានព្រលានយន្តហោះអន្តរជាតិតេជោ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជួយគាំទ្រដល់ការអភិវឌ្ឍន៍រយៈពេលវែង។
១. ដីជាប់ផ្លូវធំ
សម្រាប់ការវិនិយោគរយៈពេលវែង អ្នកវិនិយោគគួរស្វែងរកដីដែលមានលក្ខណៈដូចខាងក្រោម នៅជិតផ្លូវធំៗ និងផ្លូវតភ្ជាប់ដឹកជញ្ជូនដែលមានស្រាប់ ឬទីក្រុងរណប ដែលបាននិងកំពុងសាងសង់ និងនាំក្រុងតាខ្មៅ លេខកិត្យានុភាពនាពេលអនាគត។
២.មានប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង)
ភាពច្បាស់លាស់នៃប័ណ្ណកម្មសិទ្ធ មានសារៈសំខាន់សម្រាប់បញ្ចៀសហានិភ័យនាពេលអនាគតផង និងមានសារៈសំខាន់សម្រាប់ការរក្សាតម្លៃ និងទាញយកតម្លៃបន្ថែមសម្រាប់ទីផ្សារផងដែរ។
ខេត្តនេះ បច្ចុប្បន្នមានប្រព័ន្ធបង្ហូរទឹក និងហេដ្ឋារចនាសម្ព័ន្ធទឹក-ភ្លើងល្អ និងមានទីតាំងនៅជិតតំបន់ ដែលមានមនុស្សរស់នៅស្រាប់ ដើម្បីធានាថាមានតម្រូវការជាក់ស្តែង។

៣.ជាយុទ្ធសាស្ត្រទិញដីទុក (land-banking)
សម្រាប់រយៈពេល៥ ទៅ១០ឆ្នាំ។ ហេដ្ឋារចនាសម្ព័ន្ធអាចជួយបង្កើនតម្រូវការដីធ្លី ប៉ុន្តែមិនមែនដីគ្រប់ទីតាំង សុទ្ធតែទទួលបានផលប្រយោជន៍ស្មើគ្នានោះទេ។ ហេតុនេះការទិញផ្ទះអាជីវកម្មខ្នាតតូច / អគារពាណិជ្ជកម្ម នៃគម្រោងទីក្រុងVictoria Parklandសម្រាប់បង្កើតលំហូរសាច់ប្រាក់ ជាមួយផែនការកសាងតំបន់អភិវឌ្ឍន៍ពាណិជ្ជ កម្មបែបរសរវើកនាពេលអនាគត។
ហាងលក់ទំនិញខ្នាតតូច (Mini-market) ភោជនីយដ្ឋាន ឬហាងកាហ្វេ ឱសថស្ថាន អាជីវកម្មផ្តល់សេវាកម្មផ្សេងៗ ការិយាល័យ
ឃ្លាំង ឬបន្ទប់តាំងបង្ហាញទំនិញ (showroom) ខ្នាតតូច
ក្រុងតាខ្មៅមានការអភិវឌ្ឍន៍ទាំងលំនៅដ្ឋាន និងពាណិជ្ជកម្មរួចហើយ ដោយគម្រោងដែលមានស្រាប់រួមមាន ផ្ទះអាជីវកម្ម អាជីវកម្មផ្នែកម្ហូបអាហារ/បដិសណ្ឋារកិច្ច និងវីឡា។
ជាមួយគ្នានឹងការកើនឡើងប្រជាសាស្រ្ត(ចំនួនប្រជាជន) ការរីកចម្រើនផ្នែកនគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឥទ្ធិពលចេញពីព្រលានយន្តហោះអន្តរជាតិតេជោ និងការទទួលផលពីរាជធានីភ្នំពេញ អ្នកអភិវឌ្ឍន៍គម្រោងទីក្រុងVictoria Parkland លោកបណ្ឌិតតេង រិទ្ធីបានលើកឡើងថា ទីក្រុងតាខ្មៅ មានសក្តានុពលខ្លាំងនាពេលអនាគត ជាមួយនឹងមូលដ្ឋាននៃការរីកចម្រើន ដែលមានស្រាប់ និងការកសាងគម្រោងទីក្រុងរបស់យើង ដោយប្រែក្លាយតំបន់នេះ ជាកន្លែងអភិវឌ្ឍន៍ ពាណិជ្ជកម្មយ៉ាងរសរវើក។
Victoria Parkland ស្ថិតនៅផ្ទៃដីទំហំ៥០ហិតាដែលអ្នកអភិវឌ្ឍន៍ កំពុងផ្តោតលើដីឡូត៍ខ្នាតវីឡា សាងសង់ខុនដូ សាលារៀន ផ្សារទំនើប អាគារពាណិជ្ជកម្ម សណ្ឋាគារ និងកន្លែងលេងកម្សាន្តជាច្រើននាពេលខាងមុខ។
លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ថា “យើងកសាងគំរោងនេះ ដោយឈរលើគុណតម្លៃ និងបង្កើនតម្លៃសម្រាប់អនាគតលើទីក្រុងនេះ ដែលនឹងវាជាLandmark ថ្មីមួយសម្រាប់ខេត្តកណ្តាល”៕










