ដោយៈ និស្ស័យ
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែសីហានេះបានចេញសេចក្ដីជូនដំណឹង ស្ដីពី កាតព្វកិច្ចជូនដំណឹងរបស់ម្ចាស់អាជីវកម្ម ដែលបានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក (គណនីអ៊ីវ៉ាឡេត) សម្រាប់ការទូទាត់លើផលិតផល ឬសេវានៅក្នុងបណ្ដាញតែមួយ។
ការជូនដំណឹងនេះបានន័យថា ម្ចាស់អាជីវកម្ម ដែលបានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក សម្រាប់ការទូទាត់លើផលិតផល ឬសេវាកម្មរបស់ខ្លួន ត្រូវជូនដំណឹងធនាគារជាតិនៃកម្ពុជា ជាមុនសិន មុននឹងធ្វើប្រតិបត្តិការទូទាត់៕









