NBC និង​ស្ថាប័ន​​មួយ​របស់​អូស្រ្តាលី​គ្រោង​សហការ​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ដោយៈ ម៉ាណា

   ភ្នំពេញៈ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា(NBC)បានជួបពិភាក្សាជាមួយអ្នកជំនាញអូស្រ្តាលី ដើម្បីសហការស្រាវជ្រាវលើការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី ដឹកនាំដោយលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា អមដោយលោកសាស្ត្រាចារ្យ Ricardo Hausmann នាយកស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច Harvard Growth Lab និងជាសាស្ត្រាចារ្យសេដ្ឋកិច្ចនៃ Harvard Kennedy School នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនេះមានគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវរួមគ្នា រវាងធនាគារជាតិនៃកម្ពុជា និង Harvard Growth Lab ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗរួមមាន ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជា វិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ស្របតាមការវិវត្ត និងតម្រូវការនៃវិស័យហិរញ្ញវត្ថុ។

នាឱកាសនេះ លោកជំទាវទេសាភិបាល និងលោកសាស្រ្តាចារ្យ បានពិភាក្សាអំពីវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា ការវិវត្តនៃវិស័យហិរញ្ញវត្ថុកម្ពុជា និងកត្តាប្រឈមថ្មីៗដែលវិស័យនេះកំពុងជួបប្រទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here