CDC អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន៣ ក្រោម​ទុនវិនិយោគ​ជិត ៣៧លាន​ដុល្លារ

ដោយ ម៉ា​ណេ​ត

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត គម្រោង​វិនិយោគ​រោងចក្រ​ថ្មី​ចំនូ​ន៣ទៀត ដែលមាន​ទំហំ​ទឹកប្រាក់៣៦.៥លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CDC ចេញផ្សាយ​នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម ទី១-“ HE CHENG XING PACKAGING (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែ​ជំរៅ សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ២,៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន១៨០កន្លែង។

ទី​២-“KANG HWA E & C (CAMBODIA) CO., LTD” គម្រោង​បង្កើត​កសិដ្ឋាន​ចិញ្ចឹមសត្វ (គោ មាន់ ទា) និង​រោងចក្រ​កែច្នៃ និង​បង្កើត​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​កម្លាំង៤,៥មេ​ហ្គា​វ៉ា​ត់ (សម្រាប់​ប្រើប្រាស់​ក្នុង​កសិដ្ឋាន) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កកោះ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ៣១,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤៤កន្លែង។

ទី​៣-“CORIUM LEATHER (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃខ្លា ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ២,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩១កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here