ក្រុមហ៊ុនបុរីវិមានសំណាង​ ម.ក ​រៀប​ចំ​សិក្ខា​សាលា​ស្តី​ពី ​IPO ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក រៀបចំសិក្ខាសាលាស្តីពី IPO ទទួលបានការគាំទ្រយ៉ាងខ្លាំង ជាមួយអ្នកចូលរួមជាង២០០នាក់ លើកកម្ពស់ការវិនិយោគលើផ្សារភាគហ៊ុនកម្ពុជា។

ក្រុមហ៊ុនបុរី វិមានសំណាង ម.ក បានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់មួយស្តីពី “ហេតុអ្វីត្រូវវិនិយោគទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក” ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព និងការចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ រួមមាន ឧកញ៉ាបណ្ឌិត គីម ហ៊ាង : ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន បុរី វិមានសំណាង ម.ក។ បណ្ឌិត ព្រំ វិសុទ្ធ : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា។ លោក ពៅ សូវណ្ណារិទ្ធិ : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ កម្ពុ ម.ក លោក ថៃ ញ៉ា : នាយកប្រតិបត្តិ ក្រុមហ៊ុនមូលបត្រ កាណាឌីយ៉ា។

ចំណុចសំខាន់ និងពិសេសបំផុតនៃកម្មវិធី គឺការរៀបចំវគ្គពិភាក្សាដេញដោលលើប្រធានបទ “សារៈសំខាន់នៃផ្សារភាគហ៊ុន និងក្រុមហ៊ុនធានាទិញមូលបត្រ ចំពោះសេដ្ឋកិច្ចជាតិ” ដោយមានការចូលរួមចែករំលែកបទពិសោធន៍ និងទស្សនវិស័យវែងឆ្ងាយពីវាគ្មិនកិត្តិយសចំនួន៣រូប ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុន មូលបត្រកំពូលៗនៅកម្ពុជា រួមមាន៖ បណ្ឌិត ព្រំ វិសុទ្ធ, លោក ពៅ សូវណ្ណារិទ្ធិ និង លោក ថៃ ញ៉ា។

វគ្គពិភាក្សានេះបានឆ្លុះបញ្ចាំងពី តួនាទីយ៉ាងសំខាន់នៃផ្សារភាគហ៊ុនក្នុងការជួយពង្រឹង និងប្រមូលទុនដើម្បីពង្រីកអាជីវកម្ម។ ឥទ្ធិពលនៃក្រុមហ៊ុនធានាទិញ មូលបត្រក្នុងការបង្កើនទំនុកចិត្ត និងនិរន្តរភាពសេដ្ឋកិច្ចជាតិ។ ឱកាសចំណេញ និងអត្ថប្រយោជន៍នៃការវិនិយោគលើ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក។

សិក្ខាសាលានេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករជាង២០០នាក់ ដែលរួមមាន វិនិយោគិ​ន ពាណិជ្ជករ និងសាធារណជនទូទៅ។

អ្នកចូលរួមទាំងអស់បានបង្ហាញ ពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះផែនការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ព្រមទាំងបានស្វែងយល់យ៉ាងស៊ីជម្រៅអំពីសក្តានុពល នៃការលូតលាស់របស់ក្រុមហ៊ុននៅក្នុងទីផ្សារអចលនទ្រព្យ និងហិរញ្ញវត្ថុកម្ពុជា។

ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ មិនត្រឹមតែក្នុងការអភិវឌ្ឍ គម្រោងអចលនទ្រព្យប្រណិតៗ និងមានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសង្គម ដើម្បីគាំទ្រដល់ការរីកចម្រើនប្រកប ដោយចីរភាពនៅព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here