ទីក្រុង Victoria Park បញ្ចប់​ចំណត​ឡាន និង​ការិយាល័យ​លក់​ជាផ្លូវការ​ និង​ត្រៀម​ខ្លួន​ស្វាគមន៍​អតិថិជន​

ដោយៈ ម៉ាណា

    កណ្តាលៈ ទីក្រុងVictoria Parkបានឈានមួយជំហ៊ានទៀត ដោយបានបញ្ចប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរួមមានចំណតយានយន្ត និងការិយាល័យលក់ជាផ្លូវការហើយ។

គំរោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីចំណុចរង្វង់មូលតាខ្មៅ ក្នុងទីរួមខេត្តកណ្តាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំរោងនេះ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ និងវិ​និយោគយ៉ាងច្រើនពីក្រុមហ៊ុន និងអតិថិជនក្នុងស្រុក ពិសេសវិនិយោគិនបរទេសមួយចំនួន ដែលនឹងចូលរួមអភិវឌ្ឍន៍គំរោងនេះ រួមគ្នានាពេល អនាគត។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនVictoria Parkបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា រហូតមកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានរៀបចំ និងសាងសង់ឡើងនៅទីតាំងគំរោងនេះ ដែលផ្តល់នូវមូលដ្ឋាននៃការឈរជើងយ៉ាងរឹងមាំ និងផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន។

លោកបញ្ជាក់ថា “អតិថិជនអាចមកកាន់គំរោងនេះ ជាមួយនឹងការស្វាគមន៍ ជាមួយនឹងការិយាល័យលក់ថ្មីស្រឡាង និងមានកន្លែងអង្គុយជជែកពិភាក្សា ការញាំកាហ្វេ និងជជែកពីផែនការអភិវឌ្ឍ ក៏ដូចជាមកទិញដីនៅក្នុងគំរោងនេះ”។

ទីក្រុងVictoria Parkសាងសង់ឡើងលើផ្ទៃដីទំហំ៥០ហិកតា  ដែលផ្ទៃដីទំហំ៣០ហិកតា នឹងពុះឡូត៍លក់ជាដីខ្នាតវីឡា ដែលមានទំហំចាប់ពី៦០០ ដល់ជាង២០០០ម៉ែត្រការ៉េ ជាមួយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមេទំហំ២៥ម៉ែត្រទទឹង និងផ្លូវរណបទំហំ១៥ម៉ែត្រការ៉េ។

ចំណែកផ្ទៃដីទំហំ២០ហិកតាទៀត នឹងសាងសង់ជាផ្ទះអាជីវកម្ម ខុនដូ ផ្សារទំនើប សាលារៀន អាគារការិយាល័យជាដើម។

លោកបណ្ឌិតតេង រិទ្ធីបានបន្តថា យើងអភិវឌ្ឍន៍គំរោងនេះ ដើម្បីប្រែក្លាយតំបន់នេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយសម្រាប់ក្រុងតាខ្មៅ នាពេលអនាគត ដែលទីក្រុងនេះ នឹងមានមនុស្សមករស់នៅកាន់តែច្រើននាពេលអនាគត ដោយសារហេដ្ឋារចនាសម្ព័ន្ធងាយស្រូល ប្រព័ន្ធសុខសុវត្ថិភាពរឹងមាំ កំណើនប្រជាសាស្រ្ត មានទីតាំងនៅជាប់នឹងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ។

អតិថិជនចាប់អារម្មណ៍វិ​និយោគ ឬចង់សហការអភិវឌ្ឍន៍គំរោងនេះរូមគ្នាអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 086 48 5566៕

LEAVE A REPLY

Please enter your comment!
Please enter your name here