តម្លៃផ្ទះនៅនូវែលសេឡង់ធ្លាក់ចុះជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ ស្របពេលមានក្តីបារម្ភអំពីសង្គ្រាមនៅអ៊ីរ៉ង់

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសនូវែលសេឡង់បានធ្លាក់ចុះរយៈពេល៣ខែជាប់ៗគ្នានៅក្នុងខែមិថុនា ដោយជិតដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ ខណៈដែលវិបត្តិប្រេងសកលបានប៉ះពាល់ដល់ប្រាក់ចំណូលគ្រួសារ និងទំនុកចិត្តអ្នកប្រើប្រាស់។

តម្លៃផ្ទះនៅខែមិថុនាបានធ្លាក់ចុះ០,២ភាគរយបើធៀបនឹងខែឧសភា។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Cotality។

តម្លៃផ្ទះនៅប្រទេសនូវែលសេឡង់បានធ្លាក់ចុះ ០,៨ភាគរយក្នុងរយៈពេលត្រឹមតែ៣ខែប៉ុណ្ណោះ ហើយជាកម្រិតទាបបំផុតចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះនៃតម្លៃផ្ទះបានគំរាមកំហែងដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត៣ឆ្នាំ ដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងត្រីមាសទីពីរ។

ធនាគារកណ្តាលនូវែលសេឡង់ (RBNZ) ត្រូវបានគេរំពឹងថា នឹងដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងសម្ពាធអតិផរណា ដែលជាសូចនាករចង្អុលបង្ហាញបន្ថែមទៀតថា តម្លៃផ្ទះអាចនឹងស្ថិតនៅទ្រឹង ពេញមួយឆ្នាំ ២០២៦។

លោក Kelvin Davidson ប្រធានសេដ្ឋវិទូអចលនទ្រព្យនៅក្រុមហ៊ុន Cotality បានអះអាងថា «ការផ្គត់ផ្គង់នៅលើទីផ្សារ និងជម្រើសរបស់អ្នកទិញនៅតែមានកម្រិតខ្ពស់។ លើសពីនេះ ជម្លោះនៅមជ្ឈិមបូព៌ាបានជះផលប៉ះពាល់លើសេដ្ឋកិច្ច អតិផរណា និងអត្រាការប្រាក់កម្ចីទិញផ្ទះ»៕ប្រភព: Bloomberg៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here