មន្រ្តី​ពិនិត្យ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​ទី​ក្រុង​ក្រោម​ហិរញ្ញប្បទាន​របស់​AIIB​

ដោយៈ ម៉ាណា

ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំពិភាក្សាស្តីពី វឌ្ឍនភាពការងា​រអនុវត្តន៍ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក្នុងក្របខណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

កិច្ចប្រជុំនេះដឹកនាំដោយលោកហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើវឌ្ឍនភាពការងារអនុវត្តន៍ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ក្នុងក្របខណ្ឌហិរញ្ញប្បទាន ពីធនា​គារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវអនុរដ្ឋលេខាធិការ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង ទីប្រឹក្សាជាតិទទួលបន្ទុកកិច្ចលទ្ធកម្ម ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញសម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD ជាច្រើនរូប។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យបច្ចុ​ប្ប​ន្នភាព នៃការអនុវត្តគម្រោងរបស់អង្គភាពគ្រប់គ្រងគម្រោង និងវឌ្ឍ​នភាព នៃការអនុវត្តកិច្ចសន្យារបស់សម្ព័ន្ធក្រុមហ៊ុន KUNHWA ENGINEERING & CONSULTING CO., LTD, ពិនិត្យទៅលើបញ្ហាប្រឈម ក្នុងដំណើរការអនុវត្តគម្រោង និងធ្វើការដោះស្រាយ ដើម្បីជំរុញការអនុវត្តគម្រោងកាន់តែមានភាពល្អប្រសើរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here