ដោយៈ ម៉ាណា
អាមេរិកៈ លោក Kevin Warsh នឹងស្បថចូលកាន់តំណែងនៅថ្ងៃសុក្រ ក្នុងនាមជាប្រធានធនាគារកណ្តាលសហព័ន្ធថ្មី (FED)ដោ យជំនួសលោក Jerome Powell ជាផ្លូវការ។
អ្នកនៅក្នុងទីផ្សាររូបិយប័ណ្ណឌីជីថល ឬគ្រីបតូបាននិយាយថា “ទីផ្សារកំពុងបាត់បង់ស្មារតីរួចទៅហើយ”។
អ្នកជួញដូររូបិយប័ណ្ណគ្រីបតូកំពុងស្រែកថា “ម៉ាស៊ីនព្រីនប្រាក់ត្រឡប់មកវិញ” ប្រព័ន្ធផ្សព្វផ្សាយហិរញ្ញវត្ថុ ស្រាប់តែក្លាយជាអ្នកជំនាញ Warsh ភ្លាមៗនោះ ហើយ Wall Street កំពុងកំណត់តម្លៃនៅក្នុងយុគសម័យថ្មីទាំងស្រុង មុនពេលបុរសនោះអង្គុយលើកៅអី។
ប៉ុន្តែនេះជាការពិតដែលគ្មាននរណាម្នាក់ ចង់ទទួលស្គាល់ឡើយ។ ការផ្លាស់ប្តូរប្រធានធនាគារកណ្តាលសហព័ន្ធ មិនលុបបំបាត់អតិផរណាទេ និងមិនលុបបំបាត់បញ្ហាបំណុលរបស់អាមេរិកទេ។
វាមិនជួសជុលប្រព័ន្ធហិរញ្ញវត្ថុ ដែលញៀននឹងប្រាក់ថោកនោះទេ។
លោកPowell បានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបង្កើនអត្រាការប្រាក់យ៉ាងសកម្ម ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ខណៈពេលដែលព្យាយាមរក្សាទីផ្សារ ពីការដួលរលំក្នុងពេលតែមួយ។ ឥឡូវនេះ លោក Warsh ចូលមក ហើយវិនិយោគិនរំពឹងថា នឹងមានគោលនយោបាយងាយស្រួលជាងមុន ការកាត់បន្ថយលឿនជាងមុន និងសាច់ប្រាក់ងាយស្រួលថ្មី។
អ្នកវិភាគបាននិយាយថា ប្រធានធនាសគារសហព័ន្ធថ្មី ប្រហែលជាគាត់បង្វិលលឿន។ ប្រហែលជាគាត់នៅតែប្រុងប្រយ័ត្ន។ ប្រហែលជាទីផ្សារបូមពីរបីម៉ោង ហើយចាកចេញភ្លាមៗបន្ទាប់ពីនោះ។
ទោះជាយ៉ាងណាក៏ដោយ អគារគឺដូចគ្នា។ ប្រព័ន្ធគឺដូចគ្នា។
មានតែថ្នាក់ដឹកនាំប៉ុណ្ណោះដែលបានផ្លាស់ប្តូរ៕








