តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃអង្គារនេះ?

ដោយ: សហសេវិក
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងពន្យារពេលការវាយប្រហារទៅលើអ៊ីរ៉ង់ ខណៈកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅតែមិនទាន់សម្រេចបាន។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះ១,០៣ភាគរយ គិតត្រឹមម៉ោង២:០៩នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ០,៤៤ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នងើបឡើងថ្លៃ០,៦៣ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៦៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់​ប្រ​ទេសចិនបានងើបឡើងថ្លៃ០,៤ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានងើបឡើងថ្លៃ០,៩២ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានងើបឡើងថ្លៃ១,១៧ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានធ្លាក់ថ្លៃចុះ៣,២៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here