ដោយ: សហសេវិក
អន្តរជាតិ: ការលក់ផ្ទះថ្មីនៅក្នុងប្រទេសសិង្ហបុរីនៅខែមេសាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ខែ ដោយសារគម្រោងថ្មីៗបានទាក់ទាញអ្នកទិញ ដែលបង្ហាញថាទីផ្សារនៅតែមានភាពវិជ្ជមាន ទោះបីជាមានជម្លោះនៅមជ្ឈិមបូព៌ាក្តី។
យោងតាមតួលេខដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) បានឱ្យដឹងថា បណ្តាអ្នកអភិវឌ្ឍន៍បានលក់លំនៅឋានថ្មីចំនួន១.៥៤៨យូនីតកាលពីខែមុន។ ចំនួននេះហក់ឡើងយ៉ាងគំហុក បើធៀបនឹងលំនៅឋានចំនួន៦៧៥យូនីតដែលបានលក់ក្នុងខែមេសាឆ្នាំមុន។
ពលរដ្ឋសិង្ហបុរី និងជនបរទេស ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកំពុងជំរុញតម្រូវការលំនៅឋាននៅក្នុងប្រទេសសិង្ហបុរី បើទោះបីជាមានការព្រួយបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចពីសង្គ្រាមនៅអ៊ីរ៉ង់យ៉ាងណាក្តី។ អត្រាការប្រាក់លើកម្ចីទិញផ្ទះទាបកំពុងផ្តល់ជាកម្លាំងចលករដល់ទីផ្សារ។
ការងើបឡើងវិញកើតឡើង បន្ទាប់ពីខែបណ្តាអ្នកអភិវឌ្ឍន៍បានលក់លំនៅឋានប្រមាណ១.៣០០យូនីតនៅខែមីនា។ ផ្ទះឯកជនថ្មីជិត១១.០០០យូនីតត្រូវបានលក់ចេញនៅក្នុងឆ្នាំ២០២៥ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានអស់រយៈពេលជាច្រើនឆ្នាំ។
ស្របពេលជាមួយគ្នានេះ តម្លៃផ្ទះឯកជននៅប្រទេសសិង្ហបុរីបានកើនឡើង០,៩ភាគរយនៅក្នុងត្រីមាសទីមួយ បើធៀបនឹងត្រីមាសទី៤ ឆ្នាំមុន និងលើសពីការព្យាករណ៍ថា នឹងកើនឡើង០,៣ភាគរយ៕ប្រភព: Bloomberg៕









