តើផ្សារហ៊ុននៅតំបន់អាសុីមានអ្វីប្រែប្រួលសំខាន់ៗនៅថ្ងៃសុក្រនេះ?

ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះយ៉ាងគំហុកនៅថ្ងៃសុក្រនេះ ខណៈសុទិដ្ឋិនិយមចំពោះភាគហ៊ុនរបស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបានធ្លាក់ចុះ ហើយការព្រួយបារម្ភអំពីអតិផរណាបានកើនឡើង និងបង្កើនការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ខាងក្រៅប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះ២,១៥ភាគរយ គិតត្រឹមម៉ោង១២:២០នាទី។

សន្ទស្សន៍ផ្សារហ៊ុន Nikkei បានធ្លាក់ថ្លៃចុះ១,៨៤ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបា​នធ្លាក់​ថ្លៃចុះ០,៥៩ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,៣៣ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់​ប្រ​ទេសចិនបានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ ខណៈ​សន្ទស្សន៍​ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite បានធ្លាក់ថ្លៃចុះ០,៣៦ភាគរយ។

ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេស​អូស្ត្រា​លី​បានធ្លាក់ថ្លៃចុះ០,២ភាគរយ ខណៈពេលដែលសន្ទស្សន៍​ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូង​បានធ្លាក់ថ្លៃចុះ៥,៦៦ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here