ខេត្តកំពង់ស្ពឺទាក់ទាញការវិនិយោគសហគ្រាសធុនតូច និង មធ្យមរហូតដល់១៥០០ទីតាំងអាជីវកម្ម

ដោយ ៖ សុវណ្ណារ៉ា

កំពង់ស្ពឺ ៖ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ដែលស្ថិតនៅក្នុងវិស័យ SMEs មានចំនួនសរុបមានចំនួន ១ ៥០៨ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣ ៣៩៥ នាក់ ដែលក្នុងនោះ ស្រីមានចំនួន ៦ ២៨១នាក់ ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី បានឱ្យដឹថា រហូតមកដល់ពេលនេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានគ្រឹះស្ថានប្រកបអាជីវកម្មតូចធំជាច្រើន ដែលក្នុងរាប់ចាប់ការវិនិយោគក្នុងវិស័យឧស្សាហកម្មធុនធំ បន្តចុះមកដល់ផ្នែកសិប្បកម្មកម្រិតតូចលក្ខណៈគ្រួសារសរុបជាង១៥០០ទីតាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា “បច្ចុប្បន្ននៅក្នុងខេត្តនៅពុំទាន់មានអង្គភាពរដ្ឋាករទឹកនៅឡើយទេ ប៉ុន្តែមានស្ថានីយ៍ផលិត និងផ្គត់ផ្គង់ទឹកស្អាតដែលវិនិយោគដោយក្រុមហ៊ុនឯកជនសរុបចំនួនប្រមាណ ៥០ មូលដ្ឋាន ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៦០.៦៣៧ គ្រួសារ ស្មើនឹង ៣២,១៥ភាគរយ នៃចំនួនគ្រួសារសរុបទូទាំងខេត្ត។ ដោយឡែក នៅទីប្រជុំជនក្រុងច្បារមន ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ចំនួន ៨.៨៤១ គ្រួសារ ស្មើនឹង ៨៨,១៧ភាគរយ”។

លោកបានបន្តថា “សម្រាប់ មូលដ្ឋានអាជីវកម្មចម្រុះនៅទូទាំងខេត្តមានចំនួន ១ ៥០៨ មូលដ្ឋាន ដែលអាចផ្តល់កន្លែងការងារ និងស្រូបទាញកម្លាំងពលកម្មសរុបចំនួន ១៣ ៣៩៥ នាក់ បន្ថែមពីលើរោងចក្រធុនធំចំនួន ១៦១រោងចក្រ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១២០.៧៣៤ នាក់ ស្រី ៩៨.៦៨៤ នាក់។ នៅក្នុងចំណោមរោងចក្រទាំងអស់នោះ មានរោងចក្រចំនួន ១៤៣ កំពុងដំណើរការ និងរោងចក្រដែលកំពុងសាងសង់មានចំនួន ១៨ មូលដ្ឋាន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here