ដោយ: សហសេវិក
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃចន្ទនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងតាមដានការវិវត្តនៃស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ក្រោយអាមេរិកគំរាមវាយប្រហាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ ចាប់ពីថ្ងៃអង្គារតទៅ ប្រសិនបើទីក្រុងតេអេរ៉ង់មិនបើកច្រកសមុទ្រហ័រមូសឡើងវិញទាំងស្រុង។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៦៥ភាគរយ គិតត្រឹមម៉ោង២:៥៤នាទី។
សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៥៥ភាគរយ ខណៈផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,០១១ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានផ្អាកការជួញដូរ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 និងសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite របស់ប្រទេសចិនបានផ្អាកការជួញដូរ។
ចំណែក ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានផ្អាកការជួញដូរ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,៣៦ភាគរយ៕







