តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងជិត៧ភាគរយនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជិត៧ភាគរយនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារលើអ៊ីរ៉ង់ ដែលបង្កឱ្យមានការភ័យខ្លាចអំពីការរំខានរយៈពេលវែងដល់ការផ្គត់ផ្គង់ប្រេង។

ការគំរាមកំហែងដល់ចរាចរណ៍ផ្លូវសមុទ្របានកើនឡើង ខណៈជម្លោះកាន់តែមានភាពធ្ងន់ធ្ងរឡើង។ កាលពីថ្ងៃពុធម្សិលមិញ នាវាដឹកប្រេងមួយគ្រឿងដែលជួលឱ្យក្រុមហ៊ុន QatarEnergy ត្រូវបានវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់នៅក្នុងដែនទឹកកាតា។នេះបើយោងតាមក្រសួងការពារជាតិកាតា។

តម្លៃប្រេងឆៅ Brent future បានកើនឡើង៧,៦៥ដុល្លារដល់១០៨,៨១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0902 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate បានកើនឡើង៧,០៦ដុល្លារដល់១០៧,១៨ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here