តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានបន្តកើនឡើងនៅថ្ងៃចន្ទនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងនៅថ្ងៃចន្ទនេះ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីយេម៉ែនបានបើកការវាយប្រហារលើកដំបូងរបស់ពួកគេទៅលើអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន ដែលធ្វើឲ្យសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់នៅតំបន់មជ្ឈិមបូព៌ាកាន់តែរីករាលដាល។

សង្គ្រាម​សហរដ្ឋអាមេរិក-​អ៊ីស្រាអែល​ជាមួយអ៊ីរ៉ង់​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី២៨ ខែកុម្ភៈបាន​រាលដាល​ពាសពេញតំបន់​មជ្ឈិមបូព៌ា ដែល​បង្កើន​ការព្រួយបារម្ភ​អំពី​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​ជុំវិញ​ឧបទ្វីប​អារ៉ាប់ និង​សមុទ្រក្រហម។

តម្លៃប្រេងឆៅ Brent future បានកើនឡើង៣,៩៤ដុល្លារ ឬ ៣,៥ភាគរយដល់១១៦,៥១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0703 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង ១,៨៦ ដុល្លារ ឬ ១,៨៧% ដល់១០២,១៤ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here