តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ ខណៈទីក្រុងវ៉ាស៊ីនតោនអាចនឹងលុបចោលទណ្ឌកម្មលើប្រេងឆៅរបស់អ៊ីរ៉ង់

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ បន្ទាប់ពីលោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ
អាមេរិក បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងលុបចោលទណ្ឌកម្មលើប្រេងឆៅរបស់អ៊ីរ៉ង់ដែលស្តុកទុកនៅលើនាវាដឹកប្រេងនៅក្រៅប្រទេស។

លោក Bessent បានថ្លែងបញ្ជាក់ប្រាប់សារព័ត៌មាន Fox Business Network ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ យើងអាចនឹងលុបចោលទណ្ឌកម្មប្រេងអ៊ីរ៉ង់ដែលផ្ទុកនៅលើនាវា ប្រហែល ១៤០លានបារ៉ែល។

តម្លៃប្រេងឆៅ Brent future សម្រាប់​ចែកចាយ​នៅ​ខែឧសភា បាន​ធ្លាក់ចុះ០,៤ភាគរយមក​នៅត្រឹម ១០៨,២៣ដុល្លារ​ក្នុង​មួយ​បារ៉ែល​ ខណៈ​តម្លៃ​ប្រេងឆៅ​ West Texas Intermediate សម្រាប់​ចែកចាយ​នៅ​ខែមេសា បាន​ធ្លាក់ចុះ០,៦% មក​ត្រឹម៩៥,៥៦ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here