ដោយៈ ចំណាន
អូតាវ៉ាៈ រដ្ឋធានី ឬរាជធានីរបស់ប្រទេសនិមួយៗមានស្ថាបត្យកម្ម ដែលជាLandmark ដើម្បីបង្ហាញមោទនភាពរបស់ជាតិសាសន៍របស់ខ្លួន។
១. Claridge Icon
នៅទីក្រុងអូតាវ៉ា រដ្ឋធានីរបស់ប្រទេសកាណាដា មានស្ថាបត្យកម្មចំនួន២ កំពុងលេចធ្លោ នោះគឺClaridge Icon ដែលមានកម្ពស់ ១៤៣ម៉ែត្រ ស្មើនឹង៤៥ជាន់។
ក្រុមហ៊ុនដែលបានអភិវឌ្ឍន៍គំរោងនេះ មានឈ្មោះClaridge Homes និងបានសាងសង់រួចរាល់កាលពីឆ្នាំ២០២២។
តម្លៃប៉ាន់ស្មានរបស់គំរោងនេះ មិនទាន់ប្រកាសជាផ្លូវការទេ ប៉ុន្តែអគារខុនដូធំៗបែបនេះ ជាធម្មតាមានតម្លៃរាប់រយលានដុល្លារអាមេរិក។
តើអាគារនេះមានអ្វីពិសេស? វាជាអាគារខ្ពស់បំផុតនៅទីក្រុងអូតាវ៉ាសព្វថ្ងៃនេះ ដែលមានការអភិវឌ្ឍផ្តោតលើ ខុនដូទំនើបប្រណីត (៣២០យូនីត)។
វាមានទីតាំងនៅ Little Italy (តំបន់ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស) ហើយវាជានិមិត្តរូបនៃអគារខ្ពស់ថ្មីរបស់ទីក្រុងអូតាវ៉ា។
២. Place de Ville Tower C ខ្ពស់បំផុតជាប្រវត្តិសាស្ត្រ
ស្ថាបត្យកម្មមួយទៀតគឺអគារ Place de Ville Tower C ដែលមានកម្ពស់១១២ម៉ែត្រ ស្មើនឹង២៩ជាន់។
ស្ថាបត្យកម្មនេះ បានសាងសង់តាំងពីឆ្នាំ១៩៧១ វាជាគម្រោងចាស់ ដែលតម្លៃនៃការាសាងសង់មិនបានបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែជាអគាររដ្ឋាភិបាល/ពាណិជ្ជកម្មដ៏សំខាន់។
តើស្ថាបត្យកម្មនេះ មានអ្វីពិសេស? ចម្លើយ វាធ្លាប់ជាអគារខ្ពស់បំផុតនៅទីក្រុងអូតាវ៉ា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ វាជាអគារការិយាល័យដ៏សំខាន់នៅក្នុងទីក្រុងនេះ។
អាគារនេះ មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ប៉ុន្តែមិនមែនជាអគារខ្ពស់បំផុតនៅពេលនេះទេ៕







