តើធនាគារណាខ្លះជាប់Top5នៅប្រទេសឥណ្ឌូនេស៊ី?

ដោយៈ ម៉ាណា

    ឥណ្ឌូនេស៊ីៈ ប្រទេសដែលមានប្រជាជនច្រើន ជាង២៨០លាននាក់ និងមានកោះច្រើនជាងគេលើពិភពលោកនេះ បានក្លាយជាសមា​ជិកតែមួយគត់នៃG20 ក្នុងចំណោមសមាជិកអាស៊ាន។

ឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេសនេះកំពុងរីកចម្រើន ជាមួយវិស័យដទៃទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. ធនាគារ Mandiri

វាជាធនាគារធំជាងគេ នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាមទ្រព្យសកម្មសរុប ដែលផ្តល់ជូននូវសេវាកម្ម ធនាគារពាណិជ្ជកម្មជាច្រើនប្រភេទ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទានដល់សាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។

២. ធនាគារ Rakyat Indonesia (BRI)

ឈរនៅលំដាប់កំពូលទី២ ធនាគារនេះស្ថិតក្នុងចំណោមធនាគារធំជាងគេ ដែលផ្តោតលើធនាគារមីក្រូ តូច និងមធ្យម (MSME) ជាមួយនឹងបណ្តាញសាខា យ៉ាងទូលំទូលាយទូទាំងប្រទេស។

៣. ធនាគារអាស៊ីកណ្តាល (BCA)

នេះជាធនាគារធំលំដាប់ទី៣របស់ប្រទេសនេះ វាជាធនាគារឯកជនធំជាងគេ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយនឹងសេវាកម្មលក់រាយ និងធនាគារឌីជីថលដ៏រឹងមាំ។

៤. ធនាគារ Negara Indonesia (BNI)

ធនាគាររដ្ឋដ៏ធំមួយ ដែលមានប្រតិបត្តិការធនាគារសាជីវកម្ម និងអន្តរជាតិកំពុងរីកចម្រើន។

៥. ធនាគារ Syariah Indonesia (BSI)

ឈរនៅលេខរៀងលំដាប់ទី៥ ធនាគារអ៊ីស្លាម (syariah) វាតំណាងឲ្យធនាគារធំជាងគេនៅក្នុងប្រទេស ដែលមានសារៈសំខាន់កាន់តែខ្លាំងឡើង នៅក្នុងទីផ្សារហិរញ្ញវត្ថុអ៊ីស្លាម។

ធនាគារទាំងនេះ គ្របដណ្ដប់លើវិស័យហិរញ្ញវត្ថុ របស់ប្រទេសឥណ្ឌូនេស៊ី ទាក់ទងនឹងទ្រព្យសកម្ម បណ្តាញសាខា មូលដ្ឋានអតិថិជន និងឥទ្ធិពលទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here