តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទនេះ

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេង ដោយសារភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា មានទម្ងន់ជាងការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ និងលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែន។

លោក Tsuyoshi Ueno សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI បានអះអាងថា កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនបានប្រឈមភាពមិនច្បាស់លាស់ ខណៈភាពតានតឹងរវាងប្រទេសវេណេស៊ុយអេឡា និងសហរដ្ឋអាមេរិកកំពុងកើនឡើង ដែលបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣០សេនដល់៦១,៤២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0725 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២៨សេនដល់៥៧,៧២ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here