ខេត្តចំនួន៥ទទួលបានគំរោងវិនិយោគតម្លៃ៣៦៧លានដុល្លារ

ដោយៈ ចំណាន

    ភ្នំពេញៈ ខេត្តមានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗចំនួន៥ ទទួលបានគំរោងវិ​និយោគអនុម័តដោយរដ្ឋាភិបាលចំនួន១៧ ដែលមានទុនវិនិយោគរហូដល់៣៦៧លានដុល្លារ។

គម្រោងវិនិយោគទាំង១៧ ដែលអង្គប្រជុំបានពិនិត្យពិភាក្សាខាងលើនេះ បានបោះទីតាំងនៅ ខេត្តតាកែវ  កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ព័ត៌មាននេះ ត្រូវបានបង្ហាញកាលពីសប្តាហ៍មុន ក្នុងកិច្ចប្រជុំរប​ស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយលោកជា វុទ្ឋីអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គំរោងទាំងនេះ អាចបង្កើតការងារបានប្រមាណ៧,២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគ ដែលគំរោងនោះផ្តោតសំខាន់នៅក្នុងវិស័យឧស្សាហកម្មចំនួន១៥គម្រោង (ផលិតឧបករណ៍ផ្ទុកថាមពល និងគ្រឿងអគ្គិសនីផ្សេងៗ, ផលិតបន្ទះក្តារកម្រាល និងបន្ទះក្តារសម្រាប់តុបតែងផ្សេងៗ, ផលិតសម្ភារៈកីទ្បា, កែច្នៃផ្លែឈើ, ផលិតសម្ភារៈក្មេងលេង, ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ។

ផលិតឧបករណ៍ជាងនិងសម្ភារៈបន្ទាប់បន្សំ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, បង្កើតសួនឧស្សាហកម្ម, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, គ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះនិងប្រអប់ដាក់សម្ភារៈជាង, កែច្នៃលោហធាតុ, ផលិតសម្ភារៈប្រើប្រាស់និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក, និងផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន២គម្រោង (អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុក ទុកថាមពលអានុភាព២០០មេហ្គាវ៉ាត់/ ៤០០មេហ្គាវ៉ាត់ម៉ោង ក្នុងខេត្តពោធិ៍សាត់ និងអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព៣០០មេហ្គាវ៉ាត់/៦០០មេហ្គាវ៉ាត់ម៉ោងក្នុងខេត្តកំពង់ឆ្នាំង)៕

LEAVE A REPLY

Please enter your comment!
Please enter your name here