CVEAសម្រេចបង្កើតគណៈកម្មការវិនិយោគអន្តរជាតិដើម្បីទាក់ទាញវិនិយោគិន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានសម្រេចគណៈកម្មការវិនិយោគអន្តរជាតិ នៃ ស.វ.អ.ក (CVEA International Investor Committee)។

គណៈក​ម្មការនេះ បានទទួលការអនុម័តពីឧកញ៉ាសន សៀប ប្រធានCVEA និងក្រុមប្រឹក្សាភិបាលនៃ សមាគមអ្នកវាយតម្លៃ និងភ្នា ក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក- CVEA) ឥឡូវនេះ បានចាប់ផ្តើមជាផ្លូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាសន សៀបបានមានប្រសាសន៍ថា “នេះគឺជាជំហានដ៏សំខាន់ ក្នុងការពង្រីកឱកាសវិនិយោគអន្តរជាតិ និងពង្រឹងទីផ្សារអចលនទ្រព្យនៅកម្ពុជា”។ លោកបន្តថា “បេសកកម្មរបស់ក្រុមការងារគណៈកម្មការនេះ គឺបង្កើតការផ្សារភ្ជាប់ រវាងអ្នកវិនិយោគអន្តរជាតិ និងទីផ្សារអចលនទ្រព្យកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ ក្នុងតំបន់មាន អាស៊ាន ចិន ជប៉ុន កូរ៉េ និងនិងតំបន់ផ្សេងទៀត។

សមាសភាពថ្នាក់ដឹកនាំ របស់គណៈកម្មការវិនិយោគអន្តរជាតិរួមមាន លោក ស៊ា ឆៃលីន  ប្រធានគណៈកម្មការវិនិយោគអន្តរជាតិ

លោក​ ហាក់ គីមថុង អនុប្រធានគណៈកម្មការវិនិយោគ អន្តរជាតិទទួលបន្ទុកប្រទេសចិន ហុងកុង និង តៃវ៉ាន់។ លោក អ៊ុក ឆេងលី ។ ប្រធានផ្នែកទំនាក់ទំនងវិនិយោគិនប្រទេសជប៉ុន។ លោក សៅ សាខុំ ប្រធានផ្នែកវិនិយោគ និងស្រាវជ្រាវការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងលោក ម៉ៃ សាមន ប្រធានផ្នែកច្បាប់ និងរដ្ឋបាល។

លោកសន សៀបបានបន្តថា ក្រុមការងាររបស់គណៈកម្មការ នឹងប្តេជ្ញាចិត្ត បង្កើតឱកាសវិនិយោគថ្មីៗ កសាងទំនុកចិត្តដល់អ្នកវិនិយោគ និងធ្វើការជាមួយរដ្ឋាភិបាល ព្រមទាំងដៃដៃគូឧស្សាហកម្ម ពាណិជ្ជកម្ម ដើម្បីជំរុញ ការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបញ្ជាក់ថា “នេះគឺគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ យើងសង្ឃឹមថា នឹងសហការជាមួយអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ និងដៃគូអាជីវកម្មដើម្បីបើកទ្វារចូលទៅកាន់ឱកាសថ្មីៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here