ហេតុអ្វីក្រុមហ៊ុនជួញដូររូបិយប័ណ្ណគ្រីបតូBinance សម្រេច មិនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Binance ជាទីផ្សារជួញដូររូបិយប័ណ្ណគ្រីបតូឈានមុខគេរបស់ពិភពលោក ដែលមានតម្លៃមូលធនបត្រទីផ្សាររាប់ពាន់លានដុល្លារអាមេរិក។

លោក Changpeng Zhao និងលោកស្រី Yi He ជាសហស្ថាបនិកដំបូងគេបង្អស់របស់ក្រុមហ៊ុននេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យ៉ាងណាមិញ ភាគហ៊ុនរបស់ក្រុមហ៊ុន Binance មិនត្រូវបានជួញដូរជាសាធារណៈទេ។ ក្រុមហ៊ុនមិនទាន់បោះផ្សាយលក់ មូលបត្រជាសាធារណៈ(IPO)នៅឡើយ ហើយបញ្ហាផ្លូវច្បាប់អាចនឹងពន្យារពេលបន្ថែមទៀត។

ប៉ុន្តែគេនៅតែមានវិធីសាស្ត្រ ដើម្បីទាញយកផលចំណេ​ញពីក្រុមហ៊ុន Binance។

តួយ៉ាង ក្រុមវិនិយោគិនដែលមានការទទួលស្គាល់(Accredited investors) អាចវិនិយោគនៅក្នុងក្រុមហ៊ុនឯកជន រួមទាំងក្រុមហ៊ុន Binance តាមរយៈទីផ្សារ Hiive។

វិនិយោគិន ដែលមានការទទួលស្គាល់ជាបុគ្គល ឬអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យទិញ និងលក់មូលបត្រដែលមិនបានចុះបញ្ជីជាមួយអាជ្ញាធរហិរញ្ញវត្ថុ ដូចជា ភាគហ៊ុននៅក្នុងក្រុមហ៊ុនអាជីវកម្មថ្មី ដែលមិនទាន់បានបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។

ចំណែក Hiive ជាទីផ្សារ ដែលជួយផ្សារភ្ជាប់ការទាក់ទងរវាងម្ចាស់ភាគហ៊ុន នៃក្រុមហ៊ុនឯកជនជាមួយក្រុមហ៊ុន  ដែលមានបំណងលក់ភាគហ៊ុន មុនពេលបោះផ្សាយលក់មូលបត្ររបស់ពួកគេ ទៅកាន់វិនិយោគិនដែលមានការទទួលស្គាល់។

តើក្រុមហ៊ុនក្រុមហ៊ុនBinance នឹងឈានជើងចូលទីផ្សារភាគហ៊ុន តាមរយៈការបោះផ្សាយ លក់មូលបត្រជាសាធារណៈនៅពេលណា?។

ចំពោះសំណួរនេះ គេនៅតែរកចម្លើយមិនទាន់បាននៅឡើយ។ ជាក់ស្ដែងយោងតាមគេហទំព័រ Binance.com បានអះអាងថា ក្រុមហ៊ុននឹងមិន​​បោះផ្សាយ​ មូលបត្រ​លក់​មូលបត្រ​ជា​សាធារណៈ (IPO) នាពេល​ណា​មួយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​នោះទេ។ នេះបើយោងតាមលោក Richard Teng នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន Binance ។

ក្រោមការដឹកនាំរបស់លោក Teng ក្រុមហ៊ុន Binance កំពុងផ្លាស់ប្តូរពីអាណាចក្រ ដែលដឹកនាំដោយស្ថាបនិក ទៅជាបអាណាចក្រគ្រីបតូ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាល។

ជាមួយនឹងចក្ខុវិស័យរយៈពេលវែង លោកTeng កំពុងពង្រឹ​ងការប្តេជ្ញាចិត្ត មិនឱ្យក្រុមហ៊ុន Binance ឈានជើងចូលផ្សារហ៊ុនសាធារណៈ។

លើសពីនេះ លោកTeng បានច្រានចោលពាក្យចចាម​អារ៉ាមដែលថា ក្រុមហ៊ុនBinance គ្រោងបោះផ្សាយលក់ IPO។ លោ​កសង្កត់ធ្ងន់ថា “Binance មានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ហើយយើងមិនត្រូវការការ រៃអង្គាសថវិកាសាធារណៈនោះទេ”។

ជាមួយគ្នានេះ ក្រុមហ៊ុន Binance កំពុងចាក់បញ្ចូលធន​ធានបន្ថែមទៀត ក្នុងការអនុលោមតាមច្បាប់ របស់ប្រទេសផ្សេងៗ ដើម្បីបំពេញតាមតម្រូវការ បទប្បញ្ញត្តិជាជាងការបោះផ្សាយលក់មូលបត្របំណុល។

ទោះបីជាលោក Changpeng Zhao  ចុះចេញពីតំណែងយ៉ាងណាក្តី ក៏ក្រុមហ៊ុនBinance កំពុងបន្តពង្រីកការបោះជំហានជា​សកលរបស់ខ្លួន ព្រមទាំងស្វែងរកអាជ្ញាប័ណ្ណ និងដោះស្រាយបញ្ហាប្រឈមផ្នែកច្បាប់ នៅក្នុងទីផ្សារនានា ដូចជា ទីក្រុងឌូបៃ ប្រទេសឥណ្ឌា និងប្រទេសប្រេស៊ីល៕ប្រភព: Binance.com៕

LEAVE A REPLY

Please enter your comment!
Please enter your name here