ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រសប្តាហ៍មុនបានប្រកាសដាក់ចេញកញ្ចប់ជំរុញសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ ដែលមានតម្លៃ១០ទ្រីលានយ័ន(ប្រហែល១,៤ទ្រីលានដុល្លារ)ដើម្បីដោះស្រាយបញ្ហាបំណុលរបស់រដ្ឋបាលក្នុងតំបន់។

ទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគមួយចំនួនបានអះអាងថា គោលនយោបាយនេះមានទំហំមិនគ្រប់គ្រាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចចិនឱ្យស្ទុះងើបឡើងវិញនោះទេ។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​បានធ្លាក់ថ្លៃចុះចំនួន១,៣០ភាគរយ គិតត្រឹមម៉ោង១០:៤២នាទីព្រឹក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៣៩ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៣៤ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ២,១២ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះ០,១៤ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,០៧៥ភាគរយ។

ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,៥៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,២២ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here