ប្រធានCVEAជឿជាក់លើរដ្ឋាភិបាលក្នុងការគ្រប់គ្រងកូវីដ១៩ ដើម្បីរក្សាលំនឹង អចលនទ្រព្យ

ដោយលក្ខិណា

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹកសុខ នីម បានមានប្រសាសន៍តាមទូរសព្ទកាលពីថ្ងៃទី១ ធ្នូ ម្សិលមិញនេះថា លោកជឿជាក់លើរដ្ឋាភិបាលក្នុងការគ្រប់គ្រងកូវីដ១៩ ដើម្បីរក្សាលំនឹងនៃវិស័យអចលនទ្រព្យក៏ដូចជាវិស័យផ្សេងទៀត ដែលរងឥទ្ធិពលពីជំងឺមួយនេះ។

លោកបានមានប្រសាសន៍ថា “លោកមើលទៅលើចំណាត់ការ របស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោទទួលបានប្រសិទ្ធភាពខ្ពស់ណាស់ នាពេលកន្លងមក ហើ​យនៅពេលនេះ ក៏ដូចគ្នាលោកជឿជាក់ថា សម្ដេចនឹងចាត់ការត្រូវគោលដៅលឿន និងមានប្រសិទ្ធភាពខ្ពស់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា បើទោះបីជាថ្មីៗនេះ កម្ពុជាបានប្រកាសពីការឆ្លងចូលក្នុងសហគមន៍ជាលើកដំបូងក្ដី និងបានប្រកាសមិនឱ្យមានការជួបជុំមនុស្សច្រើន តែសម្រាប់ធុរកិច្ចនៃវិស័យអចលនទ្រព្យនៅតែដំណើរការ ការជួបជុំនៅតែដំណើរ តែមិនមែនជួបជុំក្នុងទ្រង់ទ្រា​យធំឡើយ ពោលគឺត្រឹមមនុស្សពីរបីនាក់ឬ៥នាក់ប៉ុណ្ណោះ ដែលត្រូវរក្សាគម្លាត ។ លោកថា៖‍« ការជួបជុំរបស់អ្នកក្នុងវិស័យអចលនទ្រព្យគ្នាច្រើន លុះត្រាតែមានកម្មវិធីធំៗ តែកម្មវិធីទាំងនោះ មិនមានទេក្នុងពេលមានបញ្ហានេះ”។

បើតាមប្រធានសមាគមអចលនវត្ថុរូបនេះបានបន្ថែមទៀតថា ការធ្វើសកម្មភាពអាជី​វកម្មរបស់អ្នកជំនួញមួយចំនួននាពេលនេះ ធ្វើឡើងតាមរយៈអនឡាញហើយការតាមដាននានារបស់អាជីវកម្ម ក៏ត្រូវធ្វើឡើងតាមរយៈអនឡាញនេះដែរ។ តាមរយៈសកម្មភាពនេះដែរឃើញថា អាជីវកម្មក៏មានការថយចុះខ្លះៗដែរ តែវិនិយោគិននៅតែបន្តសកម្មភាព ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសហាមមិនមានការជួបជុំលើសពី២០នាក់ ហើយពិធីមង្គលការនិងពិធីផ្សេងៗទៀត ដែលមានលក្ខណៈប្រមូលផ្ដុំមនុស្សច្រើនក៏ត្រូវបានស្នើសុំផ្អាកមួយរយៈសិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងក្នុងសហគមន៍ ខណៈរហូតមកដល់ពេលនេះ អ្នកពាក់ព័ន្ធជាង៨ពាន់នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ ខណៈមនុស្ស១៧នាក់បានឆ្លងរួចហើយ បានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here