សេដ្ឋវិទូៈកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានអាស្រ័យលើការខំប្រឹងរបស់ខ្លួន

        ដោយៈលក្ខិណា

ភ្នំពេញៈ សេដ្ឋវិទូបាននិយាយថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានឬមិនកំនើនតាមការចង់បាន ឬតាមការព្យាករណ៍ឬអត់ អាស្រ័យលើការខំប្រឹងរបស់កម្ពុជាខ្លួនឯង ខណៈសេដ្ឋកិច្ចកម្ពុជា បានសម្រេចកំនើនជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនពេលវិបត្តិCovid-19មកដល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ការព្យាករណ៍គឺជាការព្យាករណ៍ តែសម្រេចបានឬមិនបាន មិនមែនអាស្រ័យលើការព្យាករណ៍នោះទេ វាអាស្រ័យទៅលើការខំប្រឹងរបស់រាជរដ្ឋាភិបាលខ្លួនឯង ថាតើបានធ្វើអ្វីដើម្បីទប់ការធ្លាក់ចុះធ្លាក់នៃសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ជាងការព្យាករណ៍របស់ស្ថាប័នអន្តរជាតិ ។

លោកបណ្ឌិតបន្តថា“កន្លងមកគេព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានប៉ុណ្ណេះ ឬប៉ុណ្ណោះ តែធាតុពិតអាចសម្រេចបាន លើសការព្យាករណ៍របស់ស្ថាប័នទាំងនោះក៏មានដែរ”។ លោកបន្តថា “សម្រាប់ឆ្នាំ២០២០នេះ យើងឃើញថាកម្ពុជាបានខំប្រឹង កែប្រែ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឱ្យបានសម្រេចបានតាមការព្យាករណ៍របស់គេ ឬអាចលើសការព្យាករណ៍របស់គេ”។

លោកបណ្ឌិតបន្ថែមថា ឆ្នាំ២០២០នេះ ប្រទេសទាំងអស់លើពិភពលោក គ្មានប្រ​ទេ​ស ណាដែលគេចផុតពីវិបត្តិនៃកូវីដ១៩នេះទេ តែមានប្រទេសខ្លះបានរក្សានូវសេដ្ឋកិច្ចក្នុងកម្រិតមិនធ្លាក់ចុះខ្លាំង ហើយក៏មានប្រទេសខ្លះទៀតមានវិបត្តិធ្ងន់ធ្ងរ ហើយសម្រាប់កម្ពុជាក៏គេចមិនផុតពីវិបត្តិនៃកូវីដ១៩នេះដែរ ។

ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី កន្លងមកបានកោតសរសើរកម្ពុជា ក្នុងការដោះស្រាយបញ្ហា ដែលបណ្ដាលមកពីកូវីដ១៩ ដូចជា ការបញ្ចេញថវិកាសម្រាប់ជួយដល់ពលរដ្ឋក្រីក្រ ដែលជាទប់នូវការធ្លាក់ចុះអត្រាក្រីក្រកាន់តែច្រើន និងការទប់ស្កាត់ផលប៉ះពាល់ទៅលើវិស័យឯកជនជាច្រើនទៀតផងដែរ។

របាយការណ៍របស់ធនាគារពិភពលោកកន្លងមកបង្ហាញថា ថ្វីត្បិតតែការនាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងធ្លាក់ចុះក្ដី តែក៏បានជំនួសនូវផលិតផលផ្សេងដែលមានតម្លៃខ្ពស់ និងការនាំចេញផលិតផលកសិកម្មនៅដើមឆ្នាំ២០២០ ក៏មានសន្ទុះងើបឡើងល្អប្រសើរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here