ក្រុងភ្នំពេញ​កំពុង​រត់ប្រណាំង​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ការសាងសង់​អគារ​កប់​ពពក

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រាជធានី​ភ្នំពេញ​បាន និង​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម លំដាប់​អន្តរជាតិ ដោយ​ទីក្រុង​នេះ​កំពុង​ប្រជែង ជាមួយ​បណ្តា​ទីក្រុង​នៃ​បណ្តា​ប្រទេស ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​បង្ហាញ​កិត្យានុភាព តាមរយៈ​ការសាងសង់​អាគារ​កប់​ពពក​កាន់តែច្រើន។

បច្ចុប្បន្ននេះ​មាន​វត្តមាន​អាគារ​កំពស់​ជាង ៥០០ម៉ែត្រ បាន​និង​បន្តសកម្មភាព​ដែល​នឹង​លេចចេញ​នាពេលខាងមុខ ដែល​អាគារ​កប់​ពពក​ទាំងនោះ​មានដូចជា

ទី១- អគារ​ពាណិជ្ជកម្ម​ភ្លោះ Thai Boon Roong Twin Tower World Trade Center

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Boon Roong Twin Tower World Trade Center មាន​កម្ពស់ ៥៦៨ម៉ែត្រ។ អគារ​នេះ​គ្រោង​នឹង​ចំណាយ​អស់​ទឹកប្រាក់​ប្រមាណ៦០០០ពាន់​លាន​ដុល្លារ និង​មាន​កម្ពស់១៣៣ជាន់​បាន​នឹង​កំពុង​សាងសង់​យ៉ាងសកម្ម។

អគារ​ភ្លោះ​មួយ​នេះ នឹង​ក្លាយជា Land Mark មួយ​របស់​កម្ពុជា ដែល​នឹង​លើក​មុខមាត់​កម្ពុជា នៅក្នុង​តំបន់​និង​ឆាក​អន្តរជាតិ បាន​នឹង​កំពុង​សាង​សាង់​ជញ្ជាំង​ទប់​ដី​ព័ទ្ធជុំវិញ​មុននឹង​ចាប់​តំណើការ​តួ​អាគារ​ជា​ផ្លូវការ។

អគារ​ខ្ពស់​លំដាប់​ពិភពលោក​មួយ​នេះ វិនិយោគ​ដោយ​ក្រុមហ៊ុន Thai Boon Roong និង​ក្រុមហ៊ុន Star City។

អគារ​ភ្លោះ​ដែល​ខ្ពស់កប់ពពក និង​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន នឹង​ដុះ​ឡើង​នៅតាម​បណ្តោយ​មាត់ទន្លេ​ង​មេគង្គ ទល់មុខ​អគារ​ណាហ្គា​វើ​ល ក្នុង​រាជធានី​ភ្នំពេញ​ន នឹងត្រូវ​ចំណាយពេល​សាងសង់៥ឆ្នាំ។ អគារ​នេះ​មាន​កម្ពស់៥៦៨ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ​ប្រទេស​កម្ពុជា កំពុងស្ថិត​នៅក្នុង​ដំណើរការ​សាងសង់។

នៅពេល​សាងសង់​បញ្ចប់​អគារ​នេះ នឹង​ក្លាយជា​អគារ​ប្រើប្រាស់​រួម មាន​ទាំង​ការិយាល័យ​ធ្វើការ ផ្សារ​ទំនើប សណ្ឋាគារ​កម្រិត​ផ្កាយ៦ ខុន​ដូ អា​ផាត​ម៉ុ​ន​លំដាប់​ផ្កាយ​ប្រាំ និង​កន្លែង​កម្សាន្តផ្សេងៗទៀត។

ទី២- អគារ​ពាណិជ្ជកម្ម Diamond Tower កម្ពស់៥៥៥ម៉ែត្រ

អគារ​នេះ​នឹងត្រូវ​សាងសង់​នៅ​ទីក្រុង​កោះ​ពេជ្រ ហើយ​អាច​នឹង​ចាប់ផ្តើម​សាងសង់​នៅពេលឆាប់ៗខាងមុខ។ ដោយ​គំរោង​នេះ​សហការ​វិនិយោគ​រវាង​ក្រុមហ៊ុន OCIC ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ដែល​ក្រុមហ៊ុន​នេះ​មាន​វត្តមាន នៅ​ប្រទេស​កម្ពុជា​រួចហើយ។ គម្រោង​អគារ Diamond Tower នឹងត្រូវ​សាងសង់​តាម​ខ្សែស្រប​ពិសេស​មួយ ដោយ​វា​នឹង​ស្ថិតនៅ​នៅ​ក្បាល​ទីតាំង​កោះ​ពេជ្រ ហើយ​អាគារ​នេះ​នឹង​រត់​ស្របគ្នា នឹង​រូបសំណាក​សម្តេច​សង្ឃ ជួន ណាត និង​រូបសំណាក​ព្រះ​បរម​រតន​កោដិ និង​វិមានឯករាជ្យ​ផងដែរ។

ការសាងសង់​អាគារ​នេះ វា​អាស្រ័យ​លើ​ស្ថានភាព​សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា​ផងដែរ ខណៈ​អ្នកវិនិយោគ​អន្តរជាតិ​នានា​បាន និង​កំពុង​ប្រជែង​គ្នា​សាងសង់ អាគារខ្ពស់ៗនៅ​ទីក្រុង​ភ្នំពេញ។នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ទូច សំណាង​អគ្គនាយករង​ក្រុមហ៊ុន​OCIC។

លោក​បន្តថា “ផែនការ​សាងសង់​អាគា​រ​នេះ មិនមាន​ការផ្លាស់ប្តូរ​នោះទេ យើង​នឹង​សាងសង់​នាពេល​ខាងមុខនេះ។

ទី៣- Naga World3

ក្រុមហ៊ុន NagaCorp ដែល​ទទួលបាន​សិ​ទ្ឋ​ផ្តាច់មុខ ក្នុង​អាជីវកម្ម​កាស៊ីណូ​នៅ​រាជធានី​ភ្នំពេញ បាន​ធំធាត់​យ៉ាង​ឆាប់រហ័ស ដោយ​បន្ទាប់ពី​សាងសង់​បញ្ចប់​គំរោង​ទី២របស់ខ្លួន ក៏​បាននិងកំពុង​ត្រៀម​សាងសង់​អាគារ​ភ្លោះ​កំពស់៦៨ជាន់ នៅក្នុង​សង្កាត់​ទន្លេបាសាក់​ក្បែរ​គំរោង​ទី២របស់ខ្លួន​ផងដែរ។

គម្រោង Naga3 នឹង​ភ្ជាប់​ទៅនឹង​ទីតាំង ដែលមាន​ស្រាប់​ដោយ​ការពង្រីក​ណាហ្គា​ស៊ី​ធី​ចន្លោះ​ណាហ្គា១ និង​ណាហ្គា២ ។ ក្រុមហ៊ុន​ Naga បានឱ្យដឹងថា នឹងមាន​ប្រព័ន្ធ​ដឹកជញ្ជូន​ក្រោម​ដី និង​ពី​លើដី​រវាង​បរិ​វេញ​គម្រោង​ទាំងបី។ នេះ​បើ​យោងតាម​លោក Paul Steelman នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Steelman ដែលជា​ដៃ​សាងសង់​របស់​ក្រុមហ៊ុន​Naga។

គំរោង​នេះ​មានតម្លៃ​ទុនវិនិយោគ៣,៥ពាន់​លាន​ដុល្លារ ហើយ​អាគារ​នេះ​មាន​កំពស់​ជាង២៥០ម៉ែត្រ។

ទី៤ Mesong Tower

គម្រោង​ស្ថិតនៅលើ​ទីក្រុង​កោះ​ពេជ្រ​នេះ បាននិងកំពុង​សាងសង់ ដោយ​សកម្ម​ភា ព​បុកគ្រឹះ​បាននិងកំពុង​ធ្វើឡើង​យ៉ាងសកម្ម។

MESONG Tower មាន​កំពស់ 69ជាន់ ស្មើនឹង​កំពស់២៥២ម៉ែត្រ បាននិងកំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន Wonder Prime One ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង។

អាគារ​កប់​ពពក​នេះ ជា​គំរោង​អភិវឌ្ឍន៍​ចម្រុះ​រួមមាន ផ្សារ​ទំនើប ភោជនីយដ្ឋាន និង លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ​សរុប១២៧០យូ​នី​ត។

គំរោង​នេះ ស្ថិតនៅ​ក្បែរ​នឹង​ស្ពាន​នាគ​ទីក្រុង​កោះ​ពេជ្រ និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ២០២។ គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ ដែល​ចុះហត្ថលេខា​ដំបូងបង្អស់ ដោយ​ក្រុមហ៊ុន WONDER DEVELOPMENT តំណាងឱ្យ​យុគសម័យ​ថ្មី នៃ​ការរស់នៅ​និង​ជីវភាព​រស់នៅ​ប្រកបដោយ​កិត្យានុភាព​បានកត់សម្គាល់​នូវ​ព្រឹត្តិការណ៍​ថ្មី​មួយ។

ទី៥ អគារ Royal One កម្ពស់២៣០ម៉ែត្រ

អគារ​ភ្លោះ​ពាណិជ្ជកម្ម​កំពស់៦៨ជាន់ ស្មើនឹង ២៣០ម៉ែត្រ​នេះ មាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី និង​មហាវិថី​មន្នី​វង្ស ព្រមទាំង​ស្ថិតនៅក្នុង​តំបន់​ពាណិជ្ជកម្ម និង​ប្រជុំ​ដោយ​អគារខ្ពស់ៗ ដូចជា អគារ​កាណាឌីយ៉ា អគារ​វឌ្ឍនៈ​ថៅ​វើ​រ រួមទាំង​អគារ Exchange Square ជាដើម។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Royal One នឹង​ប្រើប្រាស់​នូវ​សេវាកម្ម​ចម្រុះ​ដូចជា ខុន​ដូ, ផ្សារ​ទំនើប សណ្ឋាគារ ក្លឹប​កំសាន្ត ក្លឹប​ហាត់ប្រាណ ភោជនីយដ្ឋាន និង​មជ្ឍមណ្ឌល​កំសាន្តផ្សេងៗជាដើម។ គំរោង​នេះ សាងសង់​លើ​ផ្ទៃដី​ទំហំ៤,០៣៦ម៉ែត្រការ៉េ និង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន៥ឆ្នាំ។ តំណាង​ក្រុមហ៊ុន Royal Group ធ្លាប់បាន​បង្ហាញ​ភាព​ជឿជាក់ថា វត្តមាន​អគារ​ភ្លោះ​ដ៏​ប្រណិត​នេះ នឹងចូលរួម​ចំណែក​នៃ​មោទនភាព​ជាតិ​របស់​កម្ពុជា ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព  និង​ភាព​រីកចម្រើន​របស់​មា​តុ​ប្រទេស និង​ផ្សព្វផ្សាយ​លើ​ឆាក​អន្ដរជាតិ។

ទី៦- អគារ Olympia City កម្ពស់ ២១៣ម៉ែត្រ

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Olympia Tower មាន​អាគារ​មេ​កំពស់២១៣ម៉ែត្រ និង​មាន​កំពស់​សរុប៥៥ជាន់ ដែល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដ៏​ធំ​កណ្តាល​ក្រុងភ្នំពេញ​នេះ ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC ក្នុង​ទឹកប្រាក់​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក។

អាគារ​មេ​នៃ​គំរោង​នេះ​បាន និង​កំពុង​សាងសង់​ដល់​ជាន់​ទី៧ហើយ វា​នឹងត្រូវ​ប្រើប្រាស់​ជា​សណ្ឋាគារ​កម្រិត​ផ្កាយ៥ និង​ការិយាល័យ​ប្រណីត។

ទី៧ Morgan Tower នៅ​តំបន់​ជ្រោយចង្វារ

គំរោង​នេះ​បាននិងកំពុង​សាងសង់​ផងដែរ ដោយមាន​អាគារ​ជាច្រើន ដែលជា​បណ្តុំ ទៅដោយ​ទស្សនទាន​នៃ​ការអភិវឌ្ឍន៍​ចម្រុះ ដែល​គំរោង​នេះ​វិនិយោគ​ដោយ​ក្រុមហ៊ុន ​Morgan Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន។

អាគារ​មេ​នៃ​គំរោង​នេះ​មាន​កំពស់​កប់​ពពក ជាង២០០ម៉ែត្រ​ផងដែរ ដែល​បច្ចុប្បន្ន​ការដ្ឋាន​សាងសង់​បាននិងកំពុង​ដំណើរកា​រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here