ដោយគង់ ម៉ាលីន
ភ្នំពេញៈ ចំណូលនិងចំណាយជារឿងដាច់ដោយឡែកពីគ្នាប៉ុន្តែការចំណាយមិនមែនជារឿងដែលមើលរំលងនិងត្រូវខ្ជះខ្ជាយនោះឡើយបើពុំដូចនោះអ្នកនឹងគ្មានថ្ងៃសល់លុយនោះទេបើការចំណាយរបស់អ្នកធ្វើឡើងដោយគ្មានផែនការច្បាស់លាស់។
ហេតុនេះ ដើម្បីគ្រប់គ្រងការចំណាយរបស់អ្នក គួរអនុវត្តតាមដំណាក់កាលមួយចំនួននេះ ដូចជា
ធ្វើបញ្ជីតាមដានចំណាយប្រចាំថ្ងៃ
- ធ្វើបញ្ជីចំណូលនិងចំណាយប្រចាំខែ
- ស្វែងរកមធ្យោបាយកាត់បន្ថយចំណាយ
- ស្វែងរកមធ្យោបាយបង្កើនចំណូល
ធ្វើការតាមដានចំណាយប្រចាំថ្ងៃ
ជារៀងរាល់ថ្ងៃចូរកត់ត្រាគ្រប់ចំណាយទាំងអស់ រាប់ចាប់តាំងពីកាហ្វេ គុយទាវ
ឡើងទៅ។ ចូរអនុវត្តបែបនេះរាល់ថ្ងៃ នោះអ្នកនឹងរកឃើញថា អ្នកបានចាយវាយ
ខ្ជោះខ្ជាយលើអ្វីខ្លះ អ្វីដែលជាចំណាយចាំបាច់ អ្វីដែលជាចំណាយមិនចាំបាច់។ ចូរកាត់បន្ថយឬកុំចាយលើរបស់ដែលមិនចាំបាច់។
រៀបចំតារាងចំណូលនិងចំណាយ
ចូរកត់ត្រាចូលទាំងអស់នូវរាល់ចំណូលរបស់អ្នកមកពីប្រភពផ្សេងៗ ឧទាហរណ៍ ចំណូលពីការងារ អាជីវកម្ម ការប្រាក់ ។ល។
បែងចែកចំណាយជាពីរប្រភេទ គឺចំណាយថេររួមមានដូចជាឈ្នួលផ្ទះ ថ្លៃសាលា ថ្លៃធានារ៉ាប់រង… និងចំណាយប្រែប្រួល រួមមានដូចជា ថ្លៃទឹក ថ្លៃអគ្គិសនី ថ្លៃអាហារ… ។
គន្លឹះកាត់បន្ថយចំណាយ
- ត្រូវចាយវាយទៅតាមផែនការចំណាយ
- ដាក់ប្រាក់តាមខ្លួនតិចៗបានហើយ ដើម្បីជៀសវាងកុំឲ្យដកចាយច្រើន
- ទិញទំនិញដែលចំាបាច់តែប៉ុណ្ណោះ
- មុនទៅទិញទំនិញត្រូវមានបញ្ជីមុខទំនិញដែលត្រូវទិញ ដើម្បីជៀសវាងកុំឲ្យទិញតាមតែចិត្តចង់
- ខ្ចប់អាហារថ្ងៃត្រង់ពីផ្ទះទៅ ជាជាងបរិភោគនៅភោជនីដ្ឋាន
- បង់ថ្លៃទឹក អគ្គិសនី និងថ្លៃដទៃទៀត ឲ្យទាន់ពេលដើម្បីជៀសវាងការផាកពិន័យ
- ឆែកមើលចំណាយប្រចាំខែ រួចសួរខ្លួនឯងថាអ្នកពិតជាត្រូវការរបស់ទាំងនោះមែនឬ។
- កាត់ប្រាក់ចេញពីគណនីប្រាក់ខែ ដោយស្វ័យប្រវត្តិរៀងរាល់ខែចូលក្នុងខ្ទង់សន្សំ។
- ស្វែងរកប្រភពចំណូលផ្សេងទៀត ចូរសួរខ្លួនឯងថាក្រៅពីប្រភពចំណូលសព្វថ្ងៃតើអាចរកចំណូលមកពីប្រភពណាផ្សេងបន្ថែមទៀតទេ។
- 10.ចូររក្សាទុកឯកសារបញ្ជីស្នាមឲ្យមានរបៀបរៀបរយ និងមានសុវត្ថិភាព។
- 11.ចូរពិនិត្យនិងវាយតម្លៃលើចំណាយចំណូលរបស់ខ្លួនជាទៀងទាត់៕