កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល កំពុងជួយដល់វិស័យSMEs ដើម្បីឆ្លើយតបនឹងវិបត្តិបច្ចុប្បន្ន

ដោយ៖ ម៉ាណេត
ភ្នំពេញ ៖ ការផ្តល់កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បាននិងកំពុងជួយសម្រួលដល់អាជវីកម្មក្នុងវិស័យ SMEs ដើម្បីឆ្លើយតបនឹងស្ថានភាពផលបច្ចុប្បន្ន ដែលរងប៉ះពាល់ដោយជម្ងឺកូវីដ–១៩។

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក កៅ ថាច បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ថា ការផ្តល់កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម បានកំពុងអភិវឌ្ឍន៍រីកចម្រើនទៅដោយរលូន ហើយនឹងអាចឆ្លើយតបមកវិញជាបណ្តើរៗ នៅក្នុងស្ថានភាពផលប៉ះពាល់ជម្ងឺកូវីដ–១៩ នេះ ។

លោក បានការផ្តល់ហិរញ្ញប្បទានពិសេសប្រមាណចំនួន ៥០ លានដុល្លារអាមេរិក ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្តថា “គិតមកដល់បច្ចុប្បន្ន ការផ្តល់ហិរញ្ញប្បទាននេះ អនុវត្តបានជាង ៥០% ហើយនិងកំពុងបន្តផ្តល់បន្ថែមសម្រាប់សហគ្រាសផ្សេងៗ ដែលនឹងត្រូវយកកញ្ចប់ថវិការទៅប្រកបអាជីវកម្មរបស់ខ្លួន ។

លោក បានថ្លែងថា បន្ថែមថា ដោយមានកញ្ចប់ផ្តល់ហិរញ្ញប្បទាននេះ ចំពោះសហគ្រាសដែលទទួលថវិកា យកទៅអភិវឌ្ឍន៍ហើយនោះ មានការរីកចម្រើនប្រព្រឹត្តទៅដោយរលូន និងអាចឆ្លើយតបមកវិញជាបណ្តើរៗ ដូចជា ៖ ការចិញ្ចឹមជ្រូក ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការដាំដុះបន្លែជាដើម, នៅក្រោមគម្រោងដែលគិតគូរដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here