អ្នកជំនាញ៖ ប្រជាជន​ក្នុងស្រុក​ចាប់ផ្តើម​ងាក​មក​វិនិយោគ​លើ​ខុន​ដូ ដើម្បី​ទទួលបានចំណេញ​នាពេលខាងមុខ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ប្រជាជន​ខ្មែរ​ទាំង​យុវជន និង​ប្រជាជន​វ័យ​ចំណាស់ ចាប់ផ្តើម​ងាក​មក​វិនិយោគ និង​រស់នៅក្នុង​វិស័យ​ខុន​ដូ ដោយសារ​ខុន​ដូ​ផ្តល់​បូ​វ​ពិសោធន៍​ក្នុង​រស់ ដែលមាន​សុវត្ថិភាព សន្តិសុខ និង​សុខា​មាល​ភាព។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ ERA Cambodia  លោក​ខន គង្គា​បាន​ថ្លែងប្រាប់​គេ​ទំព័រ Propertyarea.asia នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក​ថា ពេលនេះ​ទាំង​យុវជន និង​ប្រជាជន​វ័យ​ចំណាស់ បាន​ងាក​មក​វិនិយោគ​ក្នុង​វិស័យ​ខុន​ដូ ដោយសារ​គាត់​ត្រូវការ​ទទួលបាន​បទពិសោធ​ន៍ ក្នុង​រស់នៅ​ខុន​ដូ ដែលមាន​សុវត្ថិភាព សន្តិសុខ និង​សុខា​មាល​ភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោគ​បាន​ថ្លែងថា “កត្តា​កំណើនប្រជាជន និង​ចំណូល​របស់​ពួកគាត់ នឹង​រុញ​កំនើន​តម្រូវ​ការឱ្យ​កាន់តែ​ច្រើនឡើង ហើយ​យើង​ដឹងថា ដី​មិនអាច​រីក​បានទេ” ។

លោក​ឱ្យដឹង​ទៀត បើទោះជា​វា​រីក​នៅ​ជាយក្រុង ក៏​គេ​មិនអាច​យក​ដី​នៅ​ជាយក្រុង​ន​មក​អភិវឌ្ឍ​ខុន​ដូ​កើត​ដែរ ព្រោះ​វា​មាន​ចង្ងាយ​ឆ្ងាយ​ក្នុងការ​ធ្វើការ ដូច្នេះ​ដី​នៅក្នុង​ក្រុង​ពិត​កើនឡើង​តម្លៃ ពេល​ដី​ឡើងថ្លៃ ការអភិវឌ្ឍន៍ សំណង់ និង​តម្លៃ​ខុន​ដូ​នឹង​កើនឡើង​ដូចគ្នា។

លោក​ខន គង្គា បាន​បន្តថា ខុន​ដូ​ប្រភេទ​ណី​ត (high-end) មិនទាន់មាន​ការវិនិយោគ​ច្រើន​ទេ​សម្រាប់​ខ្មែរ​យើង ព្រោះ​តម្លៃ​វា​ខ្ពស់​ដែលមាន​ចន្លោះ​ពី៣៥០០ ទៅ៥០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។ លោក​ថា ទាំង​បរទេស និង​ខ្មែរ ភាគច្រើន​វិនិយោគ​លើ ខុន​ដូ​ប្រភេទ​តម្លៃ​មធ្យម (medium) ហើយ​ការវិនិយោគ​លើ​ប្រភេទ​ខុន​ដូ​តម្លៃ​មធ្យម ផ្តល់​ចំណេញ​ច្រើន​នា​អនាគត បើ​ប្រៀបធៀប​នឹង​ខុន​ដូ​ប្រណីត និង​ខុន​ដូ​តម្លៃ​សមរម្យ (Lower) ។

តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌ​ចំនួន២ នៅក្នុង​ទីក្រុង​ភ្នំពេញ បន្ត​មានការ​កើនឡើង ខណៈ​តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌ​ចំនួន៥ មិនមាន​ការប្រែប្រួល​នោះទេ។ នេះ​បើ​យោងតាម​ការ​របាយការណ៍​ក្រុមហ៊ុន Realestate.com.kh ។

គិត​ត្រឹម​ខែកក្កដា ឆ្នាំ២០២០ ខណ្ឌចំការមន ខុន​ដូ​មានតម្លៃ​ជា​មធ្យម ១៨៥, ០០០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត ខណ្ឌដូនពេញ​មានតម្លៃ ១៨៨ ៨៨៨ ដុល្លារ ខណ្ឌ ៧មករា​មានតម្លៃ ១៣៩ ០០០ ដុល្លារ ខណ្ឌទួលគោក មានតម្លៃ ១៨៦ ៧៣៨ ដុល្លារ ខណ្ឌ​ជ្រោយចង្វារ ១៣៧ ០០៦ដុល្លារ ខណ្ឌ​ច្បារអំពៅ​មានតម្លៃ ៩០ ០០០ ដុល្លារ ខណ្ឌមានជ័យ​មានតម្លៃ ១០៨ ៧២០ដុល្លារ ខណ្ឌ​សែន​សុខ​មានតម្លៃ ១៣០ ០០០ ដុល្លារ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មានតម្លៃ ៩៨ ០២១ ដុល្លារ ខណ្ឌដង្កោ​មានតម្លៃ​ជា​មធ្យម ១៥០ ៤៤៩ ដុល្លារ និង​ខណ្ឌ​ឬ​ស្សី​កែវ​មានតម្លៃ១៣០,០០។ នេះ​បើ​យោងតាម​ការ​របាយការណ៍​ក្រុមហ៊ុន Realestate.com.kh ។

ទិន្នន័យ តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌ​ចំនួន២មានការ​កើនឡើង ក្នុងនោះ​រួមមាន​ខណ្ឌទួលគោក និង​ខណ្ឌ​សែន​សុខ។ តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌទួលគោក​បាន​កើនឡើង ៣,៩០ ភាគរយ ខណៈ​ខណ្ឌ​សែន​សុខ​មានការ​កើនឡើង ០,៧៨ភាគរយ។ ជាមួយគ្នានេះដែរ តម្លៃ​នៅក្នុង​ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌ​ច្បារអំពៅ ខណ្ឌដង្កោ និង​ខណ្ឌ​ឬ​ស្សី​កែវ​មានការ​ប្រែប្រួល​នោះទេ។

ទិន្នន័យ​ដដែល​បាន​បង្ហាញថា តម្លៃ​ខុន​ដូ​ក្នុង​ខណ្ឌ​ចំនួន៤ នៅក្នុង​ទីក្រុង​ភ្នំពេញ​មានការ​ធ្លាក់ចុះ ក្នុងនោះ​រួមមាន​ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌមានជ័យ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ តម្លៃ​ខុន​នៅ​ខណ្ឌដូនពេញ​មានការ​ធ្លាក់ចុះ ០,៥៩ភាគរយ ខណ្ឌ​ជ្រោយចង្វារ​ធ្លាក់ចុះ ២,១៤ភាគរយ ខណ្ឌមានជ័យ​ធ្លាក់ចុះ ០,៣៨ភាគរយ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ១០.៨៩ភាគរយ។

លោក James Hodge នាយក​ជាន់ខ្ពស់​ក្រុមហ៊ុន CBRE Cambodia ធ្លាប់​ថ្លែងប្រាប់​គេ​ទំព័រ Propertyarea.asia ថា ប្រទេស​កម្ពុជា​នៅតែមាន​តម្លៃ​ល្អ សម្រាប់​វិនិយោគិន​ចិន។ តម្លៃ​មិន​ខ្ពស់​ពេក​ទេ (ប្រហែល ១.៨០០-២,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ សម្រាប់​គម្រោង​ដែលមាន​គុណភាព​ល្អ) ហើយ​ការវិនិយោគ​អចលនទ្រព្យ​នៅទីនេះ ត្រូវ​បានគិត​ជា​ដុល្លារ ដែល​ទាក់ទាញ​សម្រាប់​មនុស្ស​ជាច្រើន។

វិនិយោគិន ក៏​អាច​ជឿជាក់​លើ​វិធានការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​នៃ​គម្រោង​សាងសង់​ថ្មី។

លោក Hodge បាន​មានប្រសាសន៍ថា “នៅពេលដែល​យើង​មើល​ទៅលើ​ការ​អភិ​វ ឌ្ឍ​ន៍ ជាពិសេស​ក្នុង​រយៈពេល១៨ខែ​កន្លងមកនេះ យើង​បានឃើញ​ការ​រចនា​គម្រោង​ជាច្រើន​មានការ​ទាក់ទាញ ស្របតាម​ការរំពឹងទុក​របស់​ប្រជាជន និង​ជាមួយនឹង​ភាពសំបូរ​បែប​នៃ​ការពង្រីក​ខ្លួន​របស់​គម្រោង” ។ លោក​បាន​បន្តថា “ការ​បង្វែរ​ទិសដៅ​វិនិយោគ​ទៅ​តំបន់​វិនិយោគ​បន្ទាប់ពី​តំបន់សំខាន់ៗ ដែល​អាចឱ្យ​អ្នក​អភិវឌ្ឍន៍​ផ្តល់ជូន​នូវ​តម្លៃ កាន់តែ​ប្រសើរ ក៏​អាច​ទាក់ទាញ​អ្នកទិញ​បរទេស និង​ក្នុងស្រុក​ចូលមក​ទីផ្សារ​បាន​កាន់តែច្រើន​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here