ដោយៈសុជាតា
ភ្នំពេញៈ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងបុរី ប៉េង ហួត បានធ្វើការចុះហត្ថលេខាលើកិច្ចសហការ២ឆ្នាំ នៃភាពជាដៃគូ និងប្រកាសអំពីការផ្ដល់ជូនដ៏ពិសេស សម្រាប់អតិថិជនដែលស្នើសុំកម្ចីទិញផ្ទះ ពីធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីទិញផ្ទះប្រភេទណាមួយនៅគ្រប់គម្រោងរបស់ បុរី ប៉េង ហួត ដើម្បីជាការអបអរសាទរ ក្នុងឱកាសខួបគម្រប់២ឆ្នាំ នៃកិច្ចសហការភាពជាដៃគូនេះ។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងបុរី ប៉េង ហួត បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងការធ្វើជាដៃគូផ្តល់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរី ប៉េង ហួត កាលពីឆ្នាំ ២០១៩ ហើយមកទល់ពេលបច្ចុប្បន្ននេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានជួយឱ្យអតិថិជនរាប់រយនាក់ ទទួលបានផ្ទះក្នុងក្តីស្រមៃតាមរយៈកម្ចីទិញផ្ទះ របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
បុរី ប៉េង ហួត បានរៀបចំការផ្ដល់ជូនសម្រាប់អតិថិជន ដែលកំពុងស្វែងរកគេហ ដ្ឋានដ៏កក់ក្ដៅ ជាពិសេសនៅក្នុងគម្រោង ដឹស្តាដាយមិន ដោយទទួលបាន៖
– ការបង់ដំណាក់កាលត្រឹមតែ 1.5% ក្នុងមួយខែ សម្រាប់រយៈពេលវែង។
ជាមួយគ្នានេះដែរ ធនាគារ J Trust Royal ក៏មានការផ្ដល់ជូនដ៏ពិសេសសម្រាប់អតិថិជនដែលទិញផ្ទះ (គ្រប់ប្រភេទ និងគ្រប់គម្រោង) នៅបុរី ប៉េង ហួត ដូចជា៖
– ការបញ្ចុះតម្លៃរហូតដល់១០០០ ដុល្លារសម្រាប់សេវាអនុម័តឥណទាន
– ឥតគិតថ្លៃសម្រាប់សេវាប្រចាំឆ្នាំរយៈពេល២ឆ្នាំ សម្រាប់ការប្រើប្រាស់ប័ណ្ណឥណទានដោយការផ្ដល់ជូននេះ មានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញ៉ា ឆ្នាំ ២០២១ ខាងមុខនេះ៕