សកម្មភាពលក់អចលនទ្រព្យរបស់ភ្នាក់ងារនៅតែសកម្ម ទោះជាពលរដ្ឋជួបវិបត្តិក្ដី

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងវិបត្តិដែលកើតឡើង ដោយសារតែជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២១នេះ ធ្វើឱ្យពលរដ្ឋជាច្រើនបាត់បង់ចំណូល ដោយសារការបាត់បង់ការងារនិងអាជីវកម្ម។

ប៉ុន្តែបើក្រលេកទៅមើលសកម្មភាព នៃការលក់អចលនទ្រព្យរបស់ភ្នាក់ងារអច​លនវត្ថុកម្ពុជាជាច្រើន នៅតែបង្ហាញពីភាពមមាញឹក និងសម្រុកលក់គម្រោងថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់មិនថា គម្រោងលំនៅឋាន ឬគម្រោងដីឡូត៍ឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការកត់សម្គាល់នៅពេលគម្រោងពុះដីឡូត៍ របស់អ្នកអភិវឌ្ឍន៍ណាមួយឬគម្រោងអភិវឌ្ឍន៍លំនៅឋាន គេឃើញក្រុមហ៊ុនភ្នាក់ងារ ឬភ្នាក់ងារអចលនវត្ថុតែងតែប្រកាសលក់ពីគម្រោងទាំងនោះ ហើយរាយការណ៍ថាខ្លួននៅតែលក់បានជាបន្តបន្ទាប់ ខណៈពលរដ្ឋ បាត់បង់ចំណូលយ៉ាងច្រើននៅក្នុងវិបត្តិកូវីដ១៩នេះ ។

ភ្នាក់អចលនវត្ថុមួយរូបនៅរាជធានីភ្នំពេញ បានឱ្យដឹងខ្លួនជាអ្នកលក់ដីឡូត៏ផង និងផ្ទះផង ឱ្យតែមានគម្រោងណាទំនងលក់ គឺលោកទទួលលក់ទាំងអស់ ហើយគម្រោងជាច្រើនក៏ជាគម្រោងបង់រំលស់ដែរ។ ដូច្នេះធ្វើពលរដ្ឋនៅតែមានលទ្ធភាព ក្នុងការបង់រំលស់ទៅកាន់ក្រុមហ៊ុនវិញ ។

កញ្ញាសុខ សុភាព ភ្នាក់ងារអចលនវត្ថុម្នាក់បានលើកឡើងថា សម្រាប់គម្រោងដែលក្រុមកញ្ញាយកមកលក់ នៅតែទទួលបានជាហូរហែ ពីព្រោះភ្ញៀវមកដែលទិញ មានមួយចំនួនជាអ្នកធ្វើការ និងមួយចំនួនគាត់លក់ដីបាន មិនដឹងយកលុយទៅណាក៏យកមកទីញដីបន្តទុកទៅ ក្រែងវាឡើងថ្លៃនៅពេលខាងមុខ។

ការលក់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន តាមរយៈភ្នាក់ងារ ភាគច្រើនគឺប្រកាសលក់តាមបណ្ដាញសង្គមនានា ហើយក៏មានការទាក់ទងគ្នាតាមបណ្ដាសង្គមទាំងនោះ ដើម្បីណាត់ជួបគ្នាក្នុងការទៅមើលគម្រោងផ្ទាល់ ដែលធ្វើឱ្យបណ្ដាញសង្គមនៅក្នុងប្រទេសកម្ពុជា ក្លាយជាប្រព័ន្ធផ្សព្វផ្សាយ ដ៏ពេញនិយមសម្រាប់អ្នកលក់អចលនទ្រព្យ ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានលើកឡើងផងដែរថានៅក្នុងវិបត្តិកូវីដ១៩ វិស័យអចលនទ្រព្យទាំងមូលមិនប៉ះពាល់ខ្លាំងណាស់ណាស់ទេ តែភ្នាក់ងារអចលនទ្រព្យទេ ដែលជាអ្នកប៉ះពាល់ និងបាត់ចំណូលដោយសារតែវិបត្តិនេះ។

លោកបន្តថា “សម្រាប់ភ្នាក់ងារដែលមានជំនាញច្បាស់លាស់ នៅតែរកបានអតិថិជនរបស់ខ្លួន សម្រាប់លក់គម្រោងដែលប្រកាសលក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here