ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានអះអាងក្នុងរបាយការណ៍៍របស់ខ្លួនថាបច្ចុប្បន្នមានប្រជាជនខ្មែរច្រើនជាង៥៩ភាគរយ បានធ្វើប្រតិបត្តិការទូទាត់របស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញ ដែលឆ្លុះបញ្ចាំងអំពីការលើកកម្ពស់សេវាទូទាត់ឌីជីថលស្របទៅនឹងកិច្ចការងារលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ការប្រើប្រាស់សេវាធនាគារឌីជីថលអាចជួយកាត់បន្ថយការចម្លងកូវីដ១៩ តាមរយៈការកាត់បន្ថយនូវតម្រូវការ នៃការប្រើប្រាស់ក្រដាសប្រាក់ដោយផ្ទាល់រវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។
ទន្ទឹមនឹងនេះ NBC ក៏បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័ននានានៅក្នុងប្រទេសកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់អតិថិជន និងក្រុមហ៊ុនសហគ្រាសដែលជ្រើសរើសយកប្រតិបត្តិការទូទាត់ជាអេឡិចត្រូនិក ជំនួសឱ្យប្រតិបត្តិការទូទាត់ដែលប្រើប្រាស់ក្រដាសប្រាក់។
លោកជំទាវជា សិរីអគ្គនាយិកាបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃការខិតខំប្រឹងប្រែងរួមគ្នារបស់ជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជំងឺកូវីដ ១៩។
លោកស្រីថ្លែងថា“ទាំងនេះជាមូលហេតុ ដែលយើងកំពុងលើកទឹកចិត្តប្រជាជនខ្មែរទាំងអស់ឱ្យប្រើកាបូបអេឡិចត្រូនិក (E-Wallet) និងកម្មវិធីទូទាត់ដូចជា កម្មវិធីបាគងជំនួសឱ្យការទូទាត់ជាក្រដាសប្រាក់ ដើម្បីចូលរួមកាត់បន្ថយការប៉ះពាល់ និងហានិភ័យរាតត្បាត”។
អង្គការសុខភាពពិភពលោក ជំរុញឱ្យមានការប្រុងប្រយ័ត្ន នៅពេលកាន់ក្រដាសប្រាក់ និងបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវតែលាងដៃឱ្យបានស្អាត បន្ទាប់ពីកាន់ក្រដាសប្រាក់ជាពិ