កម្មវិធី ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking App) ជំនាន់ថ្មី ​បានដាក់ឱ្យដំណើរការហើយ

ភ្នំពេញ 17 ឧសភា 2021 ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ដែលជាគ្រឹះស្ថានធំមួយក្នុងចំណោមគ្រឹះស្ថានធនាគារធំៗចំនួន 5 នៅកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ កម្មវិធីសេវាធនាគារចល័តលើទូរស័ព្ទដៃជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថា « ប្រាសាក់ម៉ូបាលប៊ែងឃីង | PRASAC Mobile Banking » ជូនដល់អតិថិជន និងសាធារណជនដើម្បីទទួលបាននូវបទពិសោធន៍ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីនិងទំនើបក្នុងការធ្វើ ប្រតិបត្តិការហិរញ្ញវត្ថុបានងាយៗ ដោយខ្លួនឯង គ្រប់ទីកន្លែង និងពេលវេលា។

កម្មវិធីនេះត្រូវបានដាក់ឱ្យទាញយកនៅ App Store និង Google Play Store ដោយឥតគិតថ្លៃ។ កម្មវិធី PRASAC Mobile Banking ជំនាន់ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីផ្ដល់លទ្ធភាពជូនអតិថិជនចូលប្រើប្រាស់គណនីរបស់ខ្លួន និងធ្វើប្រតិបត្តិការធនាគារដ៏សម្បូរបែបប្រកបដោយភាពលឿនរហ័ស ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ទេរប្រាក់ឆ្លងធនាគារ ទូទាត់វិក្កយបត្រ បញ្ចូលកាតទូរស័ព្ទ ស្កេន QR កូដទូទាត់ថ្លៃទំនិញនិងសេវា ពិនិត្យសមតុល្យគណនីគណនីបញ្ញើមានកាលកំណត់ ផ្ទេរប្រាក់ទៅវ៉ាឡេត និងមុខងារផ្សេងៗជាច្រើនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ មានប្រសាសន៍ថា «ក្នុងបរិបទនៃការរីកចម្រើនយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុដែលបានធ្វើឱ្យផ្លាស់ប្ដូរទិដ្ឋភាពនៃការផ្ដល់សេវាធនាគារ និងស្ថិតក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-19 ប្រាសាក់ មានក្ដីសោមនស្សដែលបានដាក់ឱ្យដំណើការកម្មវិធីសេវាធនាគារលើទូរស័ព្ទដៃថ្មីនេះ​ដើម្បី​ផ្ដល់ជូន​នូវភាពងាយស្រួល​សម្រាប់អតិថិជន ដើម្បីឱ្យពួកគាត់អាចគ្រប់គ្រងគណនីធនាគារ​បានគ្រប់ពេលទោះបីពួកគាត់​មានភាពមមាញឹកយ៉ាងណាក្ដី។ ការដាក់ឱ្យដំណើរការ​កម្មវិធី PRASAC Mobile Banking ស្ដែងពីការបន្តការខិតខំនិងប្ដេជ្ញាចិត្ត​ដើម្បីផ្ដល់ជូនអតិថិជន​នូវ​ដំណោះស្រាយហិរញ្ញវត្ថុ​យ៉ាងងាយស្រួល។ យើងនៅតែ​ប្ដេជ្ញាចិត្តខិតខំផ្ដល់ជូនផលិតផលនិងសេវាដ៏ល្អប្រសើរជូនអតិថិជន និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ​ក្នុងប្រទេសកម្ពុជា»។

លោកបានបន្ថែមថា «ដើម្បីអាចរីករាយនឹងមុខងារថ្មីរបស់កម្មវិធី PRASAC Mobile Banking អតិថិជនដែលកំពុងប្រើប្រាស់ត្រូវធ្វើបច្ចុប្បន្នកម្មកម្មវិធី ចំណែកឯអតិថិជនថ្មីអាចទាញយកកម្មវិធីនេះ និងបើកគណនីសន្សំនៅប្រាសាក់ទើបអាចប្រើប្រាស់បាន។ អតិថិជននឹងបានបទពិសោធន៍នៃការប្រើប្រាស់កម្មវិធីធនាគារបែបឌីជីថលដ៏ងាយស្រួល និងសុវត្ថិភាពខ្ពស់ ដែលយើងខ្ញុំនឹងផ្ដល់ជូន»។

លោក សូនី បន្ថែម «តាងនាមឱ្យថ្នាក់គ្រប់គ្រងនិងបុគ្គលិករបស់ប្រាសាក់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះអតិថិជន​ទាំងអស់ដែលបានជ្រើសរើសប្រាសាក់ជាដៃគូធនាគារដ៏ទុកចិត្ត និងរីកចម្រើនជាមួយគ្នា»។ មុខងារសំខាន់ៗនៃកម្មវិធី PRASAC Mobile Banking ជំនាន់ថ្មីនេះរួមមាន៖

  • ការចូលប្រើប្រាស់ដោយប្រើខ្ចៅដៃ ឬ ផ្ទៃមុខ
  • ផ្ទេរប្រាក់ឆ្លងធនាគារ
  • ពិនិត្យសមតុល្យគណនីបញ្ញើមានកាលកំណត់
  • ផ្ទេរប្រាក់ពីគណនីទៅគណនីនៅក្នុងរង្វង់ប្រាសាក់
  • ផ្ទេរប្រាក់តាមលេខសម្ងាត់
  • ទូទាត់វិក្កយបត្រភ្លើង ទឹក សំរាម និងថ្លៃសាលា
  • បញ្ចូលកាតទូរស័ព្ទ
  • ស្កេន QR កូដ ដើម្បីទូទាត់នៅតាមបណ្ដាហាងទំនិញនិងសេវា
  • ទទួលបានសារជូនដំណឹងគ្រប់ពេលធ្វើប្រតិបត្តិការ
  • ពិនិត្យសមតុល្យគណនីនិងប្រវត្តិប្រតិបត្តិការ
  • រកទីតាំងសាខា ម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់របស់ប្រាសាក់នៅជិតបំផុត
  • ពិនិត្យមើលអត្រាប្ដូរប្រាក់
  • និងមុខងារផ្សេងជាច្រើនទៀត

ព័ត៌មានបន្ថែមអំពីកម្មវិធី PRASAC Mobile Banking សូមចូលទៅកាន់ https://bit.ly/3ygtsao ឬហៅទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ឬ 096 999 911 ។

សូមទាញយកកម្មវិធី PRASAC Mobile Banking ពី link ដូចខាងក្រោម៖

LATEST PRASAC MOBILE BANKING APP RELEASED

Phnom Penh, 17 May 2021: PRASAC MFI Plc., one among top 5 commercial banks in Cambodia, has announced the launch of new version of its own mobile banking application called ‘PRASAC Mobile Banking’ for all customers and public to get a friendly user experiences, new and modern FinTech in making self-financial transactions at anywhere and anytime.

The app is now available for downloading on App Store and Google Play Store completely free of charge. The latest PRASAC Mobile Banking is designed to offer customers the speed, efficiency and maximum security while accessing their accounts and executing the​ full banking transactions.

The app allows users to perform interbank fund transfer, pay the bills, top-up mobile phone, scan QR code for paying bills of goods and services, view term deposit accounts, transfer to wallet and more great features.

Mr. Say Sony, PRASAC’s Executive Vice President, said: “In the fast-paced growth of financial technology changing the banking landscape and amid Covid-19 pandemic, PRASAC is pleased to launch the new mobile application to offer convenience to our esteemed customers so that they can manage their bank account on the go amid their busy schedules. The launch of PRASAC Mobile Banking is a continuation of our efforts and commitment to provide customers with convenient financial solutions. We remain committed in our endeavors to provide excellent products and services to our customers and to promote the financial inclusion in Cambodia.”

He added, “To enjoy the new features of PRASAC Mobile Banking, existing users need to update the app whereas new customers need to download the app and open a savings account at PRASAC. Customers will experience the effortless and highly secure digital mobile banking ever provided.”

Mr. Sony continued, “On behalf of PRASAC’s Management and Staff, I would like to sincerely thank valued customers for choosing PRASAC as their trusted banking partner and growing together.” The top features of the all-new PRASAC Mobile Banking include:

  • Fingerprint or Face ID login,
  • Interbank fund transfer,
  • View term deposit accounts,
  • Transfer fund from account to accounts within PRASAC,
  • Cash-by-Code,
  • Pay bills of EDC, PPWSA, PPSWMA and tuition fee,
  • Top-up mobile phone,
  • Scan QR Code and pay bills at merchant outlets,
  • Receive instant push notifications each time transaction is made,
  • Check account balance and transaction details,
  • Find the nearest PRASAC branch, ATM or CDM,
  • View currency rates,
  • And more great features.

For further inquiry on the latest PRASAC Mobile Banking, please visit https://bit.ly/3ygtsao or call our call center number 086 999 911 or 023 999 911 or 096 999 9911.

Please download PRASAC Mobile Banking App:

LEAVE A REPLY

Please enter your comment!
Please enter your name here