រដ្ឋាភិបាលតម្រូវឲ្យរោងចក្រសហគ្រាសដែលបើកដំណើរឡើងវិញត្រូវគោរព តាមគោការណ៍១១ចំណុច

          ដោយៈលក្ខិណា

ភ្នំពេញៈ រោងចក្រសហគ្រាស ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនិងផលិ​តផលធ្វើដំណើរ និងកាបូប នៅខែទី១ នៃការបើកដំណើរការឡើងវិញ ត្រូវអនុវត្តវិធានការចាំបាច់ចំនួន១១ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

វិធានការទាំង១១ ដែលបានចេញសម្រាប់រោងចក្រផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើងនិងផលិតផលធ្វើដំណើរ និងកាបូប រួមមានដូចជា ទី១. បែកចែងកម្មករនិយោជិតចំនួន៥០ភាគរយ នៃកម្មករនិយោជិតសរុប ឱ្យធ្វើការឆ្លាស់វេនគ្នារៀងរាល់២   សប្ដាហ៍ម្ដង ក្នុងរយៈពេល១ខែ ដំបូង។ ការជ្រើសរើសកម្មករនិយោជិតចូលធ្វើការវេនទី១ (២សប្ដាហ៍ដំបូង)  គឺត្រូវផ្ដល់អាទិភាពទៅលើកម្មករ និយោជិត ដែលចាក់វ៉ាក់សាំងដូសទី២ឬក៏បានចាក់វ៉ាក់សាំងដូសទី១ មិនស្ថិតនៅក្នុងតំបន់ដែលតម្រូវឱ្យផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ បានផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ ដោយមានលិខិ​តបញ្ជាក់ដោយគ្រូពេទ្យមានសមត្ថកិច្ច ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ផ្ដល់ប្រាក់ឈ្នួលចំនួន៥០ភាគរយ នៃប្រាក់ឈ្នួលសុទ្ធសាធប្រចាំខែ ដែលកម្មករនិយោជិត ធ្លាប់ទទួលបាននាពេលកន្លងមក ដោយរក្សាទុកនូវអត្ថប្រយោជន៍ប្រចាំខែនិងការថែមម៉ោងចំនួន២ម៉ោង ក្នុងមួយថ្ងៃ និងការថែមម៉ោងនៅថ្ងៃអាទិត្យរបស់កម្មករជាដើម។  ទី៣ ផ្ដល់ម៉ាសយ៉ាងតិច១ក្នុងមួយ១ថ្ងៃ ដល់កម្មករនយោជិត និងតម្រូវនែនាំឱ្យកម្មករនិយោជិត ពាក់ម៉ាស់ជាប្រចាំនៅកន្លែងធ្វើការ និងនៅពេលប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា ។

ទី៤ រៀបចំឱ្យមានការបាញ់អាល់កុលលើដៃ និងដងខ្លួន ព្រមទាំងការវាស់កម្ដៅមុនពេលចូលធ្វើការ និងក្រោយពេលអាហារថ្ងៃត្រង់ ។ បន្ថែមឧបករណ៍បាញ់អាល់កុលនៅក្នុងអគារផលិតកម្ម និងសាប៊ូលាងដៃ នៅក្នុងបន្ទប់ទឹក ។ បាញ់អាល់កុលម្ដងទៀតនៅពេលចេញពីធ្វើការ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង នៅពេលប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នា ។ ទី៥ ត្រូវបន្តផ្ដល់អាហារថ្ងៃត្រង់ដល់កម្មករនិយោជិត ប្រសិនជារោងចក្រធ្លាប់ផ្ដល់ពេលការផ្អាកសកម្មភាព ដោយវិធានការរដ្ឋបាល ។ ត្រូវជូនដំណឹងឱ្យកម្មករនយោជិត ត្រូវតែយកអាហារពីលំនៅឋានរៀងខ្លួន ប្រសិនជារោងចក្រមិនមានផ្ដល់អាហារជូនកម្មករនយោជិត ។

ទី៦. រៀបចំឱ្យមានច្រកចេញ ចូលបន្ថែមទៀតឬបែងចែកពេលវេលា ដែលងនុញ្ញាតឱ្យកម្មករ និយោជិត ដែលមកបំពេញការងារអាចចូលរោងចក្រ និងទីតាំងផលិតកម្មបានដោយសុវត្ថិភាព និងមិនមានការប្រជ្រៀងគ្នា ។ ទី៧ គ្រប់គ្រងប្រព័ន្ធខ្យល់ចេញ ចូលក្នុងទីតាំងផលិតកម្មឱ្យបានល្អ និងរៀបចំឱ្យមានការបាញ់ថ្នាំសម្លាប់មេរោក ជាប្រចាំសប្ដាហ៍ ។ ទី៨ ជួយសម្រួលកម្មករ និយោជិត ក្នុងការចរចាជាមួយអ្នកផ្ដល់សេវាដឹកជញ្ជូនកម្មករ ឱ្យដឹកត្រឹម៥០ភាគរយ នៃចំនួនដែលធ្លាប់ដឹកកាលពីពេលកន្លងមក ។

ទី៩ ផ្ដល់បញ្ជីឈ្មោះកម្មករនិយោជិត និងឈ្មោះពេទ្យប្រចាំរោងចក្រ ដើម្បីងាយស្រួលដល់ការធ្វើអន្តរាគមន៍ណាមួយក្នុងករណីចាំបាច់។ ទី១០ រៀបចំឱ្យមានបុគ្គលិកផ្នែករដ្ឋបាលយ៉ាងតិចចំនួន២នាក់ មកអធិការពេទ្យការងារ ដើម្បីផ្ដល់ព័ត៌មានប្រចាំសប្ដាហ៍ អំពីការអនុវត្តវិធានការរបស់រោងចក្រ និងករណីសង្ស័យវិជ្ជមានកូវីដ១៩ ឬការដាក់ឱ្យកម្មករនិយោជិតណាម្នាក់ធ្វើចត្តាឡីស័កនៅតាមលំនៅឋាន។

ទី១១ បម្រុងទុកនូវឧបករណ៍ធ្វើតេស្តរហ័ស ដែលទទួលស្គាល់ដោយក្រសួងសុខាភិបាលចំនួន១០ភាគរយ នៃកម្មករ និយោជិតសរុបរបស់រោងចក្រ ដើម្បីបម្រុងទុកសម្រាប់ពេទ្យការងារ ឬពេទ្យរបស់មូលដ្ឋានសុខាភិបាល ដែលជាដៃគូនាយកដ្ឋានពេទ្យការងារនៃក្រសួងការងារ ។

រោងចក្រផ្នែកវាយនភណញឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបអាចបើកដំណើរឡើងវិញ ពេញលេញ១០០ភាគរយ ប្រសិនជារោងចក្រនោះមានកម្មករ និយោជិត ចាក់វ៉ាក់សាំងកូវីដ១៩ដូសទី២ យ៉ាងតិច៨០ភាគរយនៃចំនួនកម្មករ និយោជិតសរុប និងប្រសិនជារោងចក្រមានការអនុវត្តត្រឹមត្រូវ តាមវិធានសុខាភិបាល វិធានសុវត្ថិភាព និងសុខភាពការងារ និងមានការផ្ដល់អាហារថ្ងៃត្រង់ឬសម្របសម្រួលឱ្យមានការលក់ម្ហូប អាហារប្រកបដោយអនាម័យ និងសុវត្ថិភាពនៅក្នុងបរិវេណរោងចក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here