រមណីយដ្ឋានថ្មីមួយអភិវឌ្ឍន៍ដោយអ្នកធុរកិច្ចក្នុងស្រុកបានបង្ហាញខ្លួននៅខេត្តកោះកុង

ដោយ: គង់ លាងហួរ
ភ្នំពេញ: កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំអ៊ិចប្រេស បានបង្ហាញនូវសមិទ្ធិផលដ៏ធំមួយនៅលើកោះស្តេចក្នុងខេត្តកោះកុង ដោយដាក់ឈ្មោះថា “រីស៊ត ម៉េតម័ងឃី”(Mad Monkey Koh Sdach)។

សមិទ្ធិផលដ៏ធំមួយនេះនឹងក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកាន់កោះស្តេច នៃខេត្តកោះកុង។

រមណីយដ្ឋាន ឬ រីស៊ត ម៉េតម័ងឃី (Mad Monkey Koh Sdach) ដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បានបើកសម្ពោធទទួលភ្ញៀវទេសចរណ៍ជាផ្លូវការ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ា សួរ វីរៈ បានសរសេរនៅលើបណ្តាញសង្គម កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “ប្រែក្លាយកោះដែលធ្លាប់តែស្ងាត់ជ្រងំ ក្លាយជាកូនទីក្រុងដ៏ទាក់ទាញបំផុតនៅកម្ពុជា។ រីករាយការបើកជាផ្លូវការ រីស៊តម៉េតម័ងឃី (Mad Monkey Koh Sdach) នឹងក្លាយជាផលិតផលទេសចរណ៌ដ៏ថ្មីស្រឡាងលើទឹកដីកោះស្តេច ហើយផលិតផលថ្មីមួយនេះនឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលអាចទាក់ទាញទេសចរណ៍អន្តរជាតិឱ្យបានស្គាល់ទឹកដីកោះស្តេច ហើយកោះស្តេចនឹងសម្បូរទៅដោយទេសចរណ៍បរទេស ចរាចរពាសពេញកោះជាក់ជាពុំខាន។ ផលិតផលថ្មីមួយនេះ នឹងនាំមកនូវសេដ្ឋកិច្ចដ៏រឹងមាំ សម្រាប់ប្រជាជនដែលរស់នៅតំបន់កោះស្តេច”។

អ្នកឧកញ៉ា សួរ វីរៈ ជាសហគ្រិនឆ្នើមមួយរូបរបស់កម្ពុជា ដែលបានបោះទុនវិនិយោគលើរមណីយដ្ឋានជាង១០កន្លែងនៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសនៅខេត្តកុងកោះ។

សម្រាប់នៅក្នុងតំបន់កោះស្តេច តារាសាគរ ខេត្តកោះកុង អ្នកឧកញ៉ា សួរ វីរៈ មានរមណីយដ្ឋានល្បីៗដូចជា កោះស្តេចរីស៊ត(Koh Sdach Resort) កោះអភិជនរីស៊ត (Koh Apikjun Resort) រ៉ូយ៉ាល់ប៊ិច រីស៊ត និងវីឡាលំហែ(Royal Beach Resort & Residence) និងម៉េតម័ងឃី រីស៊ត(Mad Monkey Resort)៕

LEAVE A REPLY

Please enter your comment!
Please enter your name here