សភាពាណិជ្ជកម្មកម្ពុជាស្នើឱ្យអគ្គកុងស៊ុលចិនជួយជំរុញទេសចរនិងវិនិយោគិនចិនមកកម្ពុជាបន្ថែម

ដោយ៖ សុផារី

សៀមរាប៖ សភាពាណិជ្ជកម្មកម្ពុជាប្រចាំខេត្តសៀមរាប ស្នើសុំឱ្យអគ្គកុងស៊ុលចិន ជួយជំរុញផ្នែកទេសចរណ៍ និងវិនិយោគចិន មកកម្ពុជាបន្ថែម និងឱ្យវិនិយោគក្នុងវិស័យស្វាយចន្ទីផងដែរ។

លោកឧកញ៉ា ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានចូលជួបសំណេះសំណាល ជាមួយលោក លីវ ស៊ីជាង អគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។

ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ហ៊ុយ ភៀវ បានស្នើសុំឱ្យអគ្គកុងស៊ុលចិន ជួយជំរុញផ្នែកទេសចរណ៍ និងវិនិយោគចិន មកកម្ពុជាបន្ថែមទៀត ជាពិសេស មកកាន់ខេត្តសៀមរាប និងបានស្នើស៉ំឱ្យមានការវិនិយោគ ក្នុងវិស័យស្វាយចន្ទីផងដែរ ដោយវិស័យស្វាយចន្ទីនេះកម្ពុជាផលិតបានក្នុងមួយឆ្នាំជាង១លានតោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងន័យនេះដែរ ប្រសិនបើមានវិនិយោគចិនចូលមកធ្វើវិនិយោគលើវិស័យស្វាយចន្ទីនេះ នោះនឹងធ្វើឱ្យវិស័យស្វាយចន្ទីនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើងថែមទៀត ដើម្បីកាត់បន្ថយអាណានិគមសេដ្ឋកិច្ច។

ក្នុងជំនួបពិភាក្សានេះ លោកអគ្គកុងស៊ុលចិន បានឲ្យដឹងថា ការវិនិយោគរបស់ចិន ផ្នែកដំឡូងមីពីកម្ពុជា ក្នុងមួយឆ្នាំ៤០ម៉ឺនតោន នាំចេញទៅប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here