គ្រឹះស្ថានចំនួន៨ដេញថ្លៃមូលបត្ររដ្ឋចំនួនជាង៤ម៉ឺនឯកតាដោយជោគជ័យ

ដោយ៖ សុផារី

 

ភ្នំពេញ៖ គ្រឹះស្ថានចំនួន៨ បានចូលរួមដេញថ្លៃមូលបត្ររដ្ឋចំនួនជាង៤ម៉ឺនឯកតា ដោយជោគជ័យ នៅក្នុងការការដេញថ្លៃមូលបត្ររដ្ឋលើកទី១​​ នៅក្នុងថ្ងៃនេះ។

 

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលបានបង្ហាញលទ្ធផលនៃការដេញថ្លៃមូលបត្ររដ្ឋលើកទី១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹង បានបង្ហាញថា ការដេញថ្លៃនោះ មានគ្រឹះស្ថានចូលរួមចំនួន៨ បរិមាណចូលរួមដេញថ្លៃជោគជ័យសរុបមាន៤១.៨០០ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះមាន ២,២ភាគរយ។

 

ការដេញថ្លៃមូលបត្ររដ្ឋលើកដំបូងនេះ មានទំហំទឹកប្រាក់១០០ពាន់លានរៀល ឬប្រមាណជិត២៥លានដុល្លារអាមេរិក ជាប្រភេទឥណប្រតិទាន១ឆ្នាំ ដោយក្នុងមួយបណ្ណមានតម្លៃ១លានរៀល ដែលការគិតអត្រាការប្រាក់នេះធ្វើឡើងរៀងរាល់៦ខែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here