ក្រុមហ៊ុនមួយចូលរួមលើកកំពស់កម្មវិធីប្រព័ន្ឋគណនេយ្យអនឡាញដែលបង្កើតដោយយុវជនខ្មែរ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមហ៊ុនផុស្ការ ឌីជីធល ឯ.ក កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានប្រារព្ធនូវកម្មវិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃប្រព័ន្ធគណនេយ្យអនឡាញ “វិធាន”។

ក្រុមហ៊ុននេះសង្ឃឹមថា ស្នាដៃខ្មែរមួយនេះ នឹងនាំនូវមោទនភាពថ្មីមួយទៀត ដល់យើងគ្រប់គ្នាក្នុងសម័យកាលឌីជីថល ហើយនឹងក្លាយជាចំណែកយ៉ាងសំខាន់មួយ ក្នុងការរុញច្រានសហគ្រាសធុនតូច និងមធ្យម លើការគ្របគ្រងហិរញ្ញវត្ថុរបស់ខ្លួន ឲ្យកាន់តែមានភាពងាយស្រួលនឹងប្រសើ​រឡើង។

“វិធាន” ជាផលិតផលថ្មីបែបប្រព័ន្ធគណនេយ្យអនឡាញ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ផុស្ការ ឌីជីធល ឯ.ក ដែលប្រើប្រាស់បទពិសោ​ធន៍រួម រវាងក្រុមកាងារជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងក្រុមកាងារជំនាញ ផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាកុំព្យូទ័រ ក្នុងទីផ្សារជាតិ និងអន្តរជាតិជាង២០ឆ្នាំ។

កម្មវិធីសម្ពោធបានប្រព្រឹត្តទៅនៅក្រុមហ៊ុន ផុស្ការ ឌីជីថល អគារ 3E:Fii ផ្លូវវិមានអាហារ ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា កុកហុងប្រធានលេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានមានប្រសាសន៍ថា ការប្រើប្រាស់បច្ចេកវិទ្យាបានក្លាយជាផ្នែកដ៏សំខាន់មួយនៅគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត និងនិន្នាការឆ្ពោះទៅរកបច្ចេកវិទ្យា ដែលកំពុងបង្កើនល្បឿនលើសពីការរំពឹងទុក។ ស្របពេលជាមួយគ្នានេះផងដែរ ជំងឺរាតត្បាតសកលកូវីដ១៩ បានរុញច្រានកំណើនយ៉ាងគំហុកនៅក្នុងការប្រើប្រាស់ ឌីជីថល ហើយយើងសង្កេតឃើយថា ក្រុមហ៊ុនក្នុងស្រុកមួយចំនួន បានទាញយកអត្ថប្រយោជន៍ ពីការរីកចម្រើនយ៉ាងឆាប់រហ័សនេះ តាមរយៈបច្ចេកវិទ្យារបស់ខ្លួន ដោយពង្រីកវិសាលភាពនៃការបម្រើសេវាកម្មរបស់ខ្លួនទៅក្នុងទីផ្សារផងដែរ។

លោកស្រីស៊ុំ ស៉ីផា បានលើកឡើងពីឆន្ទៈពិតប្រាកដរបស់ ក្រុមហ៊ុន ផុស្ការ និង Fii&Associates ក្នុងការបង្កើតប្រព័ន្ធគណនេយ្យអនឡាញ វិធាន ដោយការសំយោគចេញពីបទពិសោធបច្ចេកវិទ្យា គណនេយ្យ ហិរញ្ញវត្ថុ និងការគ្រប់គ្រងអាជីវកម្មជាក់ស្តែងក្នុងទីផ្សារជាង២០ឆ្នាំ។ អ្វីដែលពិសេសនោះ គឺ វិធាន មានមុខងារសំខាន់ៗ គ្រប់យ៉ាងក្នុងការគ្រប់គ្រងបញ្ជីគណនេយ្យ សាមញ្ញ និងងាយស្រួលប្រើ ស្របតាមតម្រូវការក្នុងស្រុក និង មានច្រើនភាសា គឺខ្មែរ អង់គ្លេស និងចិន។

ជាការពិតណាស់ លក្ខណៈពិសេសនៃប្រព័ន្ធ គ្រប់គ្រងគណនេយ្យអនឡាញ មិនត្រឹមតែជួយការងារគ្រប់គ្រងបញ្ជីការ បានងាយស្រួលរហ័សប្រកបដោយភាពជឿជាក់ប៉ុណ្ណោះទេ តែវាក៏អាចផ្ដល់ការសម្រេចចិត្តទាក់​ទងនឹងស្ថានភាពអាជីវកម្ម និងហិរញ្ញវត្ថុ ពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា តាមរយៈ ថេប្លេត ឬកុំព្យូទ័របានដែរ។

វិធាន មានមុខងារសំខាន់ៗ គ្រប់យ៉ាងក្នុងការគ្រប់គ្រងបញ្ជីគណ​នេយ្យរបស់អ្នក សាមញ្ញ និងងាយស្រួលប្រើ ស្របតាមតម្រូវការក្នុងស្រុក និងមានជំនួយបច្ចេកទេសនៅជិតលោកអ្នក មានច្រើនភាសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here