គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីបាងកក ទៅទីក្រុងKoratគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦

ដោយ: លាងហួរ

បាងកក: យោងតាមរបាយការណ៍ស្តីពី វឌ្ឍនភាពរបស់រដ្ឋាភិបាលបានឱ្យដឹងកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះថា គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរវាងទីក្រុងបាងកក និងខេត្តណងខៃ(Nong Khai)បានចាប់ផ្តើមដូចបានគ្រោងទុក។

ផ្លូវរថភ្លើងល្បឿនលឿនដំបូងរបស់ប្រទេសថៃ នឹងតភ្ជាប់ជាមួយផ្លូវរថភ្លើងល្បឿនលឿនចិន-ឡាវ ដែលនឹងតភ្ជាប់ទីក្រុងគុនមីង នៃប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរី។

អ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Traisuree Taisaranakul បាននិយាយកាលពីថ្ងៃអាទិត្យថា ការស្ថាបនាដំណាក់កាលទី១ នៃគម្រោងផ្លូវរថភ្លើងល្បឿនលឿនប្រវែង២៥០គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ទីក្រុងNakhon RatchasimaរឺKorat គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៦។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងដំណាក់កាលទី១ រួមមាន ស្ថានីយ៍ចំនួន៦គឺស្ថានីយ៍ Bang Sue Grand របស់ទីក្រុងបាងកក ដុនមឿង អយុធ្យា សារ៉ាបុរី ប៉ាក់ចុង និងនគររាជសីម៉ា។

លោកស្រី Traisuree បាននិយាយថា ក្នុងចំណោមកុងត្រាសាងសង់សំណង់ស៊ីវិលចំនួន១៤ ស្ថិតក្រោមដំណាក់កាលទី១ ក្នុងនោះកុងត្រាមួយត្រូវបានបញ្ចប់៩ទៀត កំពុងសាងសង់ និង១កំពុងរៀបចំ និង៣ទៀតមិនទាន់បានចុះហត្ថលេខានៅឡើយទេ។

លោកស្រីបាននិយាយថា ដំណាក់កាលទីពីរ ដែលជាផ្លូវរថភ្លើងល្បឿនលឿនប្រវែង៣៥៧គីឡូម៉ែត្រ ពីទីក្រុងNakhon Ratchasima ទៅខេត្តណងខៃNong Khai បច្ចុប្បន្នកំពុងស្ថិតនៅក្រោម ការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន។

លោកស្រីបានបន្ថែមថា នាយកដ្ឋានផ្លូវល្បឿនលឿន កំពុងសហការ ជាមួយប្រទេសឡាវ លើការសាងសង់ស្ពានឆ្លងទន្លេរមេគង្គ សម្រាប់ផ្លូវរថភ្លើងល្បឿនលឿន។

លោកស្រីបានបញ្ជាក់ថា រដ្ឋមន្ត្រីសុខាភិបាលសាធារណៈ លោក Anutin Charnvirakul នឹងដឹកនាំក្រុមមួយទៅប្រទេសឡាវ ដើម្បី ពិភាក្សា លើការសាងសង់ស្ពាននៅខែតុលា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here