រដ្ឋាភិបាលប្រកាសផែនការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងចំនួន៣០០រយលានដុល្លារ ចាប់ពីខែកញ្ញាឆ្នាំ២០២២តទៅ

ដោយៈ សុផារី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា នឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ក្នុងទំហំទឹកប្រាក់ប្រមាណ៣០០រយលានដុល្លារ ចាប់ពីខែកញ្ញាឆ្នាំ២០២២តទៅ។

តាមរយៈសេចក្តីជូនដំណឹង ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បេឡាជាតិរបប សន្តិសុខសង្គម និងក្រុមហ៊ុនធានារ៉ាប់រង នៅថ្ងៃទី២៥ ខែសីហានេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ និងក្របខណ្ឌគោលនយោបាយបឋមស្តីពី ការអភិវឌ្ឍមូលបត្ររដ្ឋរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈធនាគារជាតិនៃកម្ពុជា ជាអាណត្តិនឹងធ្វើការបោះផ្សាយលក់ មូលបត្ររដ្ឋជាលើកដំបូង ក្នុហទំហំប្រមាណ៣០០លាន ដុល្លារអាមេរិក។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្លៃចារឹកក្នុងមួយប័ណ្ណមានទំហំ១ ០០០ ០០០(មួយលាន) រៀល ដោយប្រភេទមូលបត្រ ជាប្រភេទឥណប្រតិទាន១ឆ្នាំ ៣ឆ្នាំ និង៥ឆ្នាំ និងជាប្រភេទអត្រាគូប៉ុងថេរ ដែលទូទាត់ជារៀងរាល់៦ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ប្រកាសផ្តល់ការលើកទឹកចិត្ត លើពន្ធដារ ដោយកាត់បន្ថយពន្ធកាត់ទុក ៥០ (ហាសិប) ភាគរយលើការប្រាក់បានពឹ ការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធន ចំពោះ ការទិញ និងជួញដូរមូលបត្ររដ្ឋ សម្រាប់រយៈពេល៣ឆ្នាំ។

ក្រសួងក៏លើកទឹកចិត្តក្នុងវិស័យធនាគារមួយចំនួនផងដែរ ដូចជា ១) ទទួលស្គាល់ការថ្លឹងហានិភ័យ ០ (សូន្យ) ភាគរយ ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាត សោធនភាព និង ២) ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋ ដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខ័ណ្ឌសន្ទនីយភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here